CamNews

ព័ត៌មានជាតិ 

ប្រកាសបិទផ្លូវមួយចំនួន នៅថ្ងៃ៥ វិច្ឆិកា ដើម្បីសម្ពោធគម្រោង ការពារទឹកជំនន់ និងកែលំអប្រព័ន្ធលូ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងបើកសម្ពោធគម្រោងការពារ ទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៣ ដើម្បីរំដោះការជន់លិចក្នុងរាជធានីភ្នំពេញនៅរដូវភ្លៀង។

ពិធីសម្ពោធគម្រោង ដែលគាំទ្រជំនួយថវិកា ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA នឹងត្រូវប្រព្រឹត្តទៅ នៅទីតាំងសួនច្បារទល់មុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព របស់សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សាលារាជធានីភ្នំពេញ នឹងត្រូវផ្អាកចរាចរណ៍លើកំណាត់ផ្លូវចំនួនផងដែរ ដើម្បីប្រារព្ធពិធី។ បើតាមការជូនដំណឹង របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កំណាត់ផ្លូវ ដែលត្រូវផ្អាកចរាចរ  ណ៍នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា នោះរួមមាន៖ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះសីហនុ រហូតដល់ផ្លូវលេខ២៤០  មហាវិថីព្រះសុរាម្រិត និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីចំណុចប្រសព្វមហាវិថី ព្រះនរោត្តម រហូតដល់មហាវិថី  ព្រះសុធារស ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP