CamNews

កំសាន្ត 

ហេតុតែស្រលាញ់ នឹកដល់ប្អូន លោក សេរីមន្ត ធ្វើរូបសំណាក់ខេមរៈ ស្រីពៅ

អស់រយៈពេលជាច្រើនខែមកហើយ ដែលខេមរៈ  ស្រីពៅ បានឃ្លាតឆ្ងាយពី ក្រុមគ្រួសារ និងហ្វេនៗរប​ស់នាង។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏បងប្អូនរបស់នាង មិនដែលភ្លេចស្រីពៅ ម្តងណានោះឡើយ ពោលគឺតែងតែនឹករំលឹក ធ្វើបុណ្យឧទ្ទិសកុសលដល់នាងជានិច្ច។



ថ្មីៗនេះតារាចម្រៀងប្រុស ខេមរៈ សេរីមន្ត បានធ្វើឲ្យទស្សនិជនមានការភ្ញាក់ផ្អើល ក្រោយលោកបានបង្ហាញនូវរូបសំណាក ដែលធ្វើឡើងយ៉ាងប្រណីត ដែលច្នៃ និងឆ្លាក់ជារូប ខេមរៈ ស្រីពៅ ដូចបេះដាក់តែម្តង សូម្បីតែឈុតសម្លៀកបំពាក់។ ហើយមូលហេតុដែល លោកធ្វើបែបនេះ ក៏ព្រោះតែ រូបនាង ជាប្អូនស្រី និងជាកូនស្រីដ៏គួរឲ្យស្រលាញ់ សម្រាប់ក្រុមគ្រួសារ ទោះបីជាពួកគេ លែងឃើញមុខនាងតទៅទៀត ក៏បានឃើញរូបសំណាក នាងជារៀងរាល់ថ្ងៃដែរ។



លោក ខេមរៈ សេរីមន្ត បានសរសេរសារថា៖

“រូបសំណាកខេមរៈស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំ និងប៉ាម៉ែរួមទាំងបងប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំមិននៅ តែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនិងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីង ដែលគាត់ស្រលាញ់គាំទ្រប្អូន ស្រីពៅគឺនៅឋិតថេរជារៀងរហូត។ សូមប្អូនបានទៅដល់ឋានសួគ៌”



 

ក្រោយឃើញបែបនេះហើយមានប្រិយមិត្តមិនតិចទេ ដែលបានចូលរួមក្តីនឹករលឹកដល់ស្រីពៅ៕

 

អត្ថបទ៖ ចំរើន