CamNews

កំសាន្ត 

លោក Mario Maurer និយាយថា លោកមិនទាន់មានគម្រោងរៀបការនៅឡើយទេ

លោក Mario Maurer បាននិយាយថា លោកមិនទាន់មានគម្រោងរៀបការនៅឡើយទេ ។ លោក និងមិត្ដស្រីរបស់លោក ពុំទាន់ពិភាក្សាគ្នាពីគម្រោងរៀបការនៅឡើយទេ ហើយពួកគេ មិនទាន់ត្រៀមខ្លួនមានបុត្រនៅឡើយទេ ។



តារាប្រុសរូបនេះ និយាយថា ប្រសិនបើដល់ពេល វាល្អទាំងព្រម ប្រសិនបើលោក មានកូនភ្លោះ ឬកូនតែមួយ ។ Mario Maurer បង្ហើបឱ្យដឹងថា លោកពុំមានអាថ៍កំបាំងនៃទំនាក់ទំនងស្នេហាដ៏មានសុភមង្គលនោះទេ ។ ប៉ុន្ដែពួកគេទាំងពីរ តែងគាំទ្រ និងមើលថែគ្នាទៅវិញទៅមក ។



ដោយសារតែភាពមមាញឹករបស់ពួកគេ  ពួកគេអាចជួបគ្នា តែនៅពេលទំនេរប៉ុណ្ណោះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaipupdate