ដោយសារតែទេពកោសល្យ និងភាពស្រស់ស្អាតរបស់ខ្លួន តារាស្រីថៃ ៣ រូបនេះ ធ្លាប់បានគេអញ្ជើញឱ្យថតជាមួយនឹងម៉ាកផលិតផលល្បីៗជាអន្ដរជាតិ ។
កញ្ញា Yaya Urassaya
កញ្ញា Yaya Urassaya គឺជាតារាស្រីថៃដំបូងគេ ដែលក្លាយជាមិត្ដភក្ដិម្នាក់របស់ផលិតប៊្រែន Louis Vuitton។ កញ្ញា ត្រូវបានគេអញ្ជើញឱ្យចូលរួមព្រឹត្ដិការណ៍ក្រៅប្រទេសជាញឹកញាប់ ហើយបច្ចុប្បន្ន កញ្ញាក៏ទទួលបានភាពល្បីល្បាញ នៅក្នុងប្រទេសដទៃផងដែរ ។
កញ្ញា Chompoo Araya
ក្រុមហ៊ុនពេជ្រអន្ដរជាតិប្រ៊ែន Chopard បានចុះកុងត្រាជាមួយកញ្ញា Chompoo Araya អោយធ្វើជាប៊្រែនអាំបាសាដ័រថ្មីមួយរូបរបស់ខ្លួន ។
កញ្ញា Mai Davika
កញ្ញា Mai Davika គឺជាតារាស្រីថៃដំបូងគេ ដែលបានក្លាយជាមិត្ដម៉ាកល្បី Gucci ។ ម្យ៉ាងទៀត កញ្ញា តែងចូលរួមការបង្ហាញម៉ូតជាញឹកញាប់ នៅក្រៅប្រទេស ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate