CamNews

តារា 

នាង Margot Robbie រង​កា​សង្ស័យ​ថា ជា​ភាគី​ទី​បី​ពាក់ព័ន្ធ​នឹង​រឿង​លែង​លះ​របស់ Brad Pitt និង Angelina

(អាមេរិក)៖ ការលែងលះរបស់ Brad Pitt និង​ Angelina Jolie ត្រូវបានមជ្ឈដ្ឋានមួយចំនួន លើកឡើងថា អាចបណ្តាលមកពីភាគីទីបី ចូលមកជ្រៀតជ្រែក ខណៈដែលប្រភពមួយទម្លាយថា Pitt មានការទាក់ទងនឹង Margot Robbie រហូតធ្វើឲ្យអតីតភរិយា ផ្ទុះការប្រច័ណ្ឌយ៉ាងខ្លាំង។

រឿងរ៉ាវស្នេហាត្រីកោណ របស់តារាប្រុសហូលីវូតរូបនេះ ហាក់ដូចមិនទាន់ស្ងប់នៅឡើយ ដែលថ្មីៗនេះ លោកក៏ត្រូវបានគេចងភ្ជាប់ ទំនាក់ទំនងក្រៅផ្លូវការ ជាមួយតារាស្រីជនជាតិបារាំង Marion Cotilllard សម្តែង​ក្នុងរឿង Allied ជាមួយគ្នាផងដែរ ប៉ុន្តែត្រូវបាននាងចេញមុខបដិសេធ ពីរឿងនេះ។ The Big Short គឺជារឿង ដែលផលិតដោយ Pitt ហើយក៏មានការចូលរួម សម្តែងដោយ Margot Robbie ដែរ ទោះបីជាមានព័ត៌មានថា Angelina ព្យាយាមរារាំងជាច្រើនដង មិនឲ្យអតីតស្វាមី ធ្វើការជាមួយតារាស្រីជនជាតិអូស្ត្រាលី វ័យ២៦ឆ្នាំរូបនេះ​ក៏ដោយ។

ប្រភពបន្តថា Pitt ហាក់ដូចជាពេញចិត្ត Margot Robbie យូរឆ្នាំហើយ រហូតដល់គាត់មានឱកាសធ្វើការ ជាមួយនាងទើប​ធ្វើឲ្យនាង Angelina កើតក្តីប្រច័ណ្ឌ មុនឈានដល់ការប្តឹងលែងលះ ប៉ុន្តែអ្វីដែលសេសសល់ពេលនេះ សម្រាប់តារាហូលីវូតទាំងពីរ គឺពាក់ព័ន្ធនឹងរឿងសិទ្ធិគ្រប់គ្រងកូន ប៉ុណ្ណោះ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Margot