(ឧត្តរមានជ័យ)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កដោយកូនប្រុសអកត្តញ្ញូម្នាក់ បានគម្រាមអារ.កសម្លាប់ម្តាយបង្កើត និងក្រុមគ្រួសាររបស់ខ្លួនចោលទាំងអស់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមពាក្យបណ្តឹងរបស់ឪពុកម្តាយ កម្លាំងនគរបាលស្រុកបានចុះឃាត់ខ្លួនជនកំណាចខាងលើ ដែលមានសភាពញៀនថ្នាំធ្ងន់ធ្ងរ រហូតដល់គម្រាមអាករសម្លាប់ម្តាយ និងក្រុមគ្រួសារខ្លួនឯង។
សមត្ថកិច្ចបន្តថា ជនខាងលើ មានឈ្មោះ ពុំ ឡយ អាយុ២៤ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនទៅកាន់មណ្ឌលអប់រំកែប្រែ នៅខេត្តសៀមរាប ដើម្បីអប់រំកែប្រែឡើងវិញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី