ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ចេញពីផ្សារថ្មីឡើងជិះរថយន្តឡង់គ្រីស័ររបស់ខ្លួន ចេញពីខាងត្បូងផ្សារ ស្រាប់តែ ច្រឡំជាន់ហ្គា ថាជាហ្រ្វាំង បានស្ទុះចូលទៅបុករះម៉ូតូអស់ជាង ១០គ្រឿង ព្រមទាំងបុកស្រ្តីម្នាក់ថែមទៀត តែរង របួសមិនធ្ងន់ធ្ងរនោះទេ។
ហេតុការណ៍ជាន់ហ្គារថយន្ត ច្រឡំថា ហ្រ្វាំង នាំឲ្យបុកម៉ូតូ ដែលគេផ្ញើនៅក្នុងបរិវេណផ្សារថ្មីនេះ បានកើតឡើងនៅ ម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ។ ទោះបីជាយ៉ាងណាម្ចាស់រថយន្តមិនបានរត់គេច ខ្លួននោះទេ ដោយរង់ចាំដោះស្រាយ និងទូទាត់សងថ្លៃខូចខាតទាំងអស់។
បុរសម្ចាស់រថយន្តមានឈ្មោះ តាន់ លៀកម៉េង អាយុ ៧៦ឆ្នាំ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល