CamNews

តារា 

នាង Kim Kardashian West តារាស្រី មិនចោលស្ទីលថត «Selfie» ទោះនៅទីណាក៏ដោយ

(អាមេរិក)៖ នាង Kim Kardashian West តារាស្រីហូលីវូត ដែលមិនឃ្លាតឆ្ងាយពីទូរស័ព្ទ របស់នាងមួយនាទីណាឡើយ កំឡុងពេលឈប់សម្រាកលំហែកាយ នៅឯរីសត Punta Mita កាលពីខែមុន នៅប្រទេសម៉ិកស៊ិចកូ ដោយគ្រាន់តែរយៈពេល ៤ថ្ងៃប៉ុណ្ណោះ នាងថត selfie ដល់ទៅ ៦០០០ប៉ុស្តិ៍ ។

នាង Kim Kardashian West តារាស្រីវ័យ៣៥ឆ្នាំ និងជាម្តាយកូនប្រុសស្រីពីរនាក់ ដែលកូនស្រីនាង​មានអាយុ៣ឆ្នាំឈ្មោះ North និងកូនប្រុស អាយុ៩ខែឈ្មោះ Saint ហើយពួកគេ ក៏បានរួមដំណើរជាមួយនាងដែរ។ តារាស្រីរូប​នេះ គឺជាភរិយា Kanye West ដែលតែងបង្ហាញពីខ្លួននាង ដោយគ្មានភាពខ្មាសអៀនឡើយ ដូចជាគ្រាន់តែដើរ​កំសាន្ត វិស្សមកាល​ប៉ុន្មានថ្ងៃសោះ ឈុតបីគីនីរបស់នាង មានដល់ទៅ៩ពណ៌ តែនាងមិនចំណាយ ពេលសំដិលក្រោមពន្លឺ​ព្រះអាទិត្យទេ ព្រោះតែការនិយម​ថតរូបវិញ ប៉ុន្តែយ៉ាងណាក៏ Kim Kardashian ចំណាយពេ លវេលា៤ម៉ោងនៅលើ ឆ្នេរខ្សាច់ជាមួយកូនៗដែរ។

ស្វាមី Kim Kardashian អាយុ៣៩ឆ្នាំ គឺលោក Kanye និយាយ​ថា ភរិយាលោក និងកូនៗបានធ្វើ​ដំណើរកំសាន្ត ក្នុងថ្ងៃសម្រាកវិស្សម​កាល នៅទឹកដីម៉ិកស៊ិចកូ ព្រោះតែចង់នាំ​កូនឲ្យ​ស្គាល់ពីស្ថានភាព រស់នៅទីនោះ ហើយក៏ចង់ឲ្យក្រុមគ្រួសារប្រើជីវិតរស់ នៅដ៏សាមញ្ញទៅថ្ងៃអនាគត ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង