ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំង «ជំនួយការ» ថ្មីចំនួន ១៤រូប សម្រាប់ជួយការងារប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដែលទើបបានបោះឆ្នោតជ្រើសតាំង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។
បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា ជំនួយការថ្មី នៃថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ រួមមាន៖ លោក មុំ ភាព, លោក តុង ហេង, លោកស្រី វង់ មយូរា, លោក ស៊ឹង សារ៉ាត, លោក គឹម សុន, លោក ឯក ស៊ុន រស្មី, លោក ឃាង ស្រ៊ុន, លោក លី ហេងសុវណ្ណ, លោក ឆុង ហូត, លោក ធូន សុធា, លោក ប៊ុន ភាព, លោក សោម យ៉ាន, លោក ស្រី លឹម លក្ខិណា, លោកស្រី វី ស្រីពៅ។
ជំនួយការថ្មីទាំង ១៤រូបនេះ ១២រូបមានឋានៈស្មើអគ្គនាយករង និង២នាក់ មានឋានៈស្មើប្រធាន នាយកដ្ឋាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយ បានធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន និងសមាជិកថ្មី។ លោក តុប សំ ត្រូវបាន ជាប់ឆ្នោតជាប្រធានក្រុម ប្រឹក្សា ខណៈលោកស្រី ម៉ែន សំអន ជាប់ជាអនុប្រធាន។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានជ្រើសតាំងសមាជិកចំនួន ៩រូបផ្សេងទៀតផងដែរ។ សមាជិកទាំង៩ រូបនោះរួមមាន៖ លោក ឱម យិនទៀង, លោកស្រី សោម គឹមសួគ៌, លោក លី ណារុន, លោក គុយ សុផល, លោក អង្គ វង្សវឌ្ឍានា, លោក យ៉េត ចរិយា, លោក ហេង វង្សប៊ុនឆាត, លោក ស៊ុយ ម៉ុងលាង និង លោក កែវ រ៉េមី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល