CamNews

ព័ត៌មានជាតិ 

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពីបទប៉ុនប៉ង ចាប់រំលោភ

បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវកម្លាំងកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទ ប៉ុនប៉ងបាប់រំលោភស្រ្តីម្នាក់ តែសំណាងល្អ ត្រូវបានគេជួយទាន់ពេល ។

លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទ មេបញ្ជាការអ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះថា បើ យោងតាមពាក្យបណ្ដឹង របស់ជនរង្គ្រោះឈ្មោះ ឆេង ចាន់រ៉ាទី ហៅ ស្រីកា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទ ប្រកាន់ទៅលើឈ្មោះ អ៊ូ អៀម ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយគ្នា ដែលបានប្រព្រឹត្ត អំពើប៉ុនប៉ង រំលោភសេពសន្ថវ:លើរូបនាង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥  ។

ភ្លាមនោះលោកបានបញ្ជាឲ្យលោកជា ដា មេបញ្ជាការអ ហក្រុង ដឹកនាំ កម្លាំង ចុះប្រតិបត្តិការឃាត់ខ្លួន បានជនសង្ស័យយកមកដើម្បីសាកសួរ ។

ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយថា រូបគេពិតជាបានចាប់ដៃឈ្មោះ ឆេង ចាន់រ៉ាទី ហៅ ស្រីកា ពិតប្រាកដមែន ប៉ុន្តែរូបគេមិនបានអោបថើប ដូចនាងប្ដឹងចោទប្រកាន់នោះទេ រូបគេគ្រាន់ តែចាប់ដៃនាង នៅពេលដើរតាមផ្លូវ ពេលនោះស្រីកាទាញដៃទៅវិញ ហើយស្រែកហៅ ប្អូនប្រុស២នាក់ របស់នាងដែលដើរពីមុខម្នាក់ និងពីក្រោយម្នាក់ ឲ្យជួយថា រូបគេប៉ុនប៉ងចាប់រំលោភ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថ ខេត្តកំពុងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey