ពិតជាពិសេសមែន នៅឆ្នាំ ២០២១ នេះ ព្រោះអី ខ្សែភាពយន្ដថៃ ប៉ុន្មានរឿងនេះ នឹងមានការចូលរួមសម្ដែងពីតារាប្រុសស្រីល្បីៗ ខាងក្រោមនេះ៖
រឿង Norah Sa Orn
យោងតាមគេហទំព័រតារា Daradaily លោក Toomtam Yutthana និងកញ្ញា Nat Aniporn នឹងចាប់ដៃគូសម្ដែងជាថ្មីម្ដងទៀត នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Norah Sa Orn” ។ តារាប្រុសស្រីទាំងពីររូបនេះ ធ្លាប់សម្ដែងរួមម្ដងរួចមកហើយ នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០២០ រឿង “Rak Siblor Ror Sipmong” ។
ខ្សែភាពយន្ដភាគថ្មីរបស់ Ken Phupoom និង Vill Wannarot
លោក Ken Phupoom និងកញ្ញា Vill Wannarot នឹងសម្ដែង រួមគ្នា នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 យ៉ាងពិតប្រាកដ នេះបើយោងតាមប្រភពមួយ ។ ប៉ុន្ដែចំណងជើងនៃខ្សែភាពយន្ដភាគថ្មីនេះ ពុំត្រូវបានបង្ហើបឱ្យដឹងនោះទេ ។
ប្រភពបានបន្ថែមថា វាមិនមែនជាខ្សែភាពយន្ដថតឡើងវិញរឿង “Duan Duard” ដែល Vee Veraparb និង Kob Suvanant ៕
ប្រែសម្រួល៖សារ៉ាត
ប្រភព៖ Thaiupdate