CamNews

តារា 

ឡូយកប់!គ្រាន់តែវីដេអូខ្លីៗរបស់តារាចម្រៀងថ្មី ធែល ថៃ ចេញមិនទាន់បានប៉ុន្មាន នាំគ្នាស៊ែរភ្លូកទឹកភ្លូកដី

ព័ត៌មានកំសាន្ត ៖ ដោយយោងតាម Facebook Page របស់ផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងដែលជាម្ចាស់ពាន រង្វាន់ The Voice Cambodia រដូវកាលទី 2 លោក "ធែល ថៃ" ទើបតែបង្ហើបឲ្យឃើញនូវ MV​ ខ្លីៗរបស់ ជាបទចម្រៀងដែលមានឈ្មោះចំណងជើងថា បទ៖ ចង់ទៅ ទៅៗ ពិតជាធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះតារាចម្រៀងដ៍ថ្មីស្រឡាំងមួយនេះឡើយ ។ 

នៅក្នុងអត្ថបទនៃបទចម្រៀងនេះ ចង់បញ្ជាក់ឲ្យដឹងថា គ្មាននរណាម្នាក់ចង់ឲ្យមនុស្សដែលយើងស្រលាញ់ចាកចេញពីយើងនោះទេ តែធ្វើយ៉ាងម៉េច គេចង់បានអ្វីដែលប្រសើរជាងនេះ ទើបសម្រចចិត្តឲ្យគេចាកចេញទាំងទឹកភ្នែក និងនៅលសេសសល់ក្តីស្រលាញ់តែម្ខាង ស្ទើរតែធ្វើឲ្យខូចចិត្តរហូតលែងចង់មានស្នេហាថ្មីម្តងទៀត ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូខ្លីៗ បទ៖ ចង់ទៅ ទៅៗ ពីម្ចាស់ពាន The Voice Cambodia រដូវកាលទី 2 "ធែល ថៃ" នៅខាងក្រោមទាំងអស់គ្នា ៕



ភាគច្រើននៃអ្នកមានស្នេហាប្រាកដជាស្រស់ទឹកភ្នែកដោយមិនដឹងខ្លួនក្រោយទស្សនាវីដេអូនេះ ។


ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Tel tai