CamNews

តារា 

សារ៉ាយ ព្រះ​កាយ​ច័ន្ទ ស្ថាន​ភាព​ជំងឺ​បេះ​ដូង បាន​ធូរ​ស្រាយ​បន្តិច​ហើយ

(ភ្នំពេញ)៖ តារាសម្តែង​ និងជាពិធីការិនីរូបស្រស់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ ថ្មីៗនេះបានធ្លាក់​ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ​ឯកជនមួយ​កន្លែ​ង​ នាក្រុងតាខ្មៅ ប៉ុន្តែដោយសារស្ថានភាពជំងឺ មានអារៈធ្ងន់ធ្ងរ ក៏ត្រូវបញ្ជូនបន្តទៅសង្គ្រោះ​ នៅ​មន្ទីពេទ្យកាល់ម៉ែត្រ។

ប្រភពពីរង្វង់អ្នកសិល្បៈ សិទ្ធិស្នាលស្គាល់គ្នា ជាមួយតារាស្រីកញ្ញា សារ៉ាយ ព្រះកាយច័ន្ទ បានបង្ហើបប្រាប់ឲ្យដឹងថា កាលពីម្សិលមិញព្រះកាយច័ន្ទ បានធ្លាក់ខ្លួនឈឺត្រូវគ្រួសារបញ្ជូនសង្រ្គោះ​បន្ទា​ន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសាបញ្ហាជំងឺបេះដូង ធ្វើទុក្ខខ្លាំង។

ប្រភពដដែលបាន​បន្តថា ​ដំបូងឡើយតារាស្រី កញ្ញាព្រះ​កាយច័ន្ទ ត្រូវបានបញ្ជូនទៅព្យា​បា​ល នៅមន្ទីពេទ្យឯកជនមួយកន្លែង នៅទីក្រុងតាខ្មៅ តែដោយគ្រូពេទ្យ នៅមន្ទីពេទ្យនោះបានប្រាប់ ដោយបន្ទាន់ថា មិនអាចនៅបន្តទៀតបានទេ ត្រូវតែបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ ឬពេទ្យលោកសង្ឃជាបន្ទាន់ ធ្វើឲ្យមានការព្រួយបារម្ភ ពីសុវត្ថិភាពក្រុមក្រួសារ ក៏បញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ តែម្តង។

ក្រោយពីទទួលបាន ការព្យាបាលយ៉ាងចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ​បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ បានធូស្បើយបន្តិច​ហើយ។ បន្ទាប់ពីទទួល​បានដំណឹង នៃ​កា​រ​ធ្លាក់ខ្លួនឈឺរបស់ កញ្ញា​ព្រះកាយច័ន្ទ ភ្លាមៗនោះ ក៏មានវត្តមានតារាសម្តែងប្រុស លោក អ៉ឹម ជី​វ៉ា និងតារាសម្តែងលោក​យាយប្រជ្រុយ និង​កញ្ញា នីតា បានទៅជួបសួរសុខទុក្ខ នៅមន្ទីរពេទ្យ​ផងដែរ។ នេះបើតាមប្រភពខាងលើបញ្ជាក់បន្ថែម៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង