CamNews

ព័ត៌មានជាតិ 

ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចរថយន្តដឹកមាន់ ពីខេត្តកំពង់ចាម មកភ្នំពេញ។  

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ នៅចំណុចស្តុប ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លុយ គឹមសាន អាយុ៣២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណែកជនរងគ្រោះ ជាម្ចាស់រថយន្តឈ្មោះ ធឿន មានទីលំនៅជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងសួរនាំតាមនិតិវិធីច្បាប់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh