CamNews

ព័ត៌មានជាតិ 

អាជីវករលក់មាស​ និងប្ដូរប្រាក់ នៅផ្សារ ឧដុង្គ ត្រូវជនសង្ស័យ ពីរនាក់ប្លន់ អស់គ្រឿងអលង្ការ ២០ទៅ៣០តម្លឹង

កណ្ដាល ៖ អាជីវករលក់មាស និងប្ដូរ ប្រាក់នៅផ្សារឧដុង្គ បានអះអាងប្រាប់សមត្ថ កិច្ចថា ខ្លួនបាត់គ្រឿងអលង្ការបា្លទីន ពី២០ទៅ ៣០តម្លឹង បន្ទាប់ពីជនសង្ស័យពីរនាក់ជិះម៉ូតូ មួយគ្រឿងបានមកសំឡុត ហើយឆក់ប្លន់ យកថង់ដាក់គ្រឿង បា្លទីននោះ គេចខ្លួនដោយ សុវត្ថិភាព ខណៈដែលជនរងគ្រោះជាកូន កំពុងជិះម៉ូតូតែម្នាក់ឯង យកទ្រព្យសម្បត្ដិ ទាំងនេះមកផ្ទះវិញ ដែលមានចម្ងាយជិត១ គីឡូម៉ែត្រពីផ្សារឧដុង្គ ។

សកម្មភាពសំឡុត ហើយប្លន់យកថង់ដាក់ គ្រឿងបា្លទីន ខាងលើនេះ បានកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៤និង ១៥នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅមុខវត្ដអំពិលប្រាំ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងភូមិចេតីយទ្រេត ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ពោល នៅជិតផ្ទះជនរងគ្រោះតែម្ដង ។

យ៉ាងណាក៏ដោយ ចំពោះគ្រឿងបា្លទីនពី ២០ទៅ៣០តម្លឹង ដែលជនរងគ្រោះអះអាង ថា ត្រូវបាត់បង់ដោយសារ ក្រុមចោរទាំងពីរ នាក់នោះ លោកអធិការនគរបាលស្រុកពញាឮ ដួង តេង មិនទាន់ជឿជាក់នៅឡើយទេ ដោយ ជនរងគ្រោះហាក់បីដូចជាមានការលាក់លៀម ករណីនេះជាមួយសមត្ថកិច្ច ដោយមិនប្រាប់ តាមត្រង់នោះឡើយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើ ប្លន់នេះមានឈ្មោះទាប ចាន់គិរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអាជីវករប្ដូរប្រាក់និង លក់គ្រឿងអលង្ការជាមួយម្ដាយរបស់ខ្លួននៅ ក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។

របាយការណ៍បានបញ្ជាក់ថា មុនពេល កើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ចេញពីផ្សារឆ្ពោះមកផ្ទះ លុះពេល ជិតមកដល់ ផ្ទះទៅហើយនោះ ស្រាប់តែលេចមុខជន ល្មើសពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥មួយ គ្រឿងមកសំឡុត ហើយប្លន់ជនរងគ្រោះ ដោយឆក់យកថង់ដាក់គ្រឿងអលង្ការបា្លទីន រួចគេចខ្លួនបាត់តែម្ដងទៅ ដោយឡែកថង់ ដាក់លុយ មិនត្រូវបានក្រុមចោរទាំងនេះ យកទៅឡើយ ។

ជុំវិញករណីខាងលើនេះ លោកដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះថា ជនសង្ស័យទាំងពីរនាក់ ក្រោយធ្វើការសួរ នាំជនរងគ្រោះ ពីដំណើររឿងនោះ គឺពួកគេ មិនមានអាវុធនៅក្នុងដៃនោះឡើយ ពោល គ្រាន់តែប្រើពាក្យសំឡុតបាញ់ជនរងគ្រោះ ហើយធ្វើជាយកដៃលូកចូលអាវបញ្ជាក់ថា ខ្លួនមានកាំភ្លើងធ្វើឱ្យជនរងគ្រោះភ័យ ។

អធិការនគរបាលរូបនេះបានបញ្ជាក់ថា ខណៈដែលជនរងគ្រោះជាកូនកំពុងជិះម៉ូតូ ចេញពីផ្សារឆ្ពោះមកផ្ទះ ដែលមាន ចម្ងាយ ៩០០ម៉ែត្រ លុះជិតមកដល់ផ្ទះទៅហើយ នោះ ស្រាប់តែលេចមុខក្រុមចោរទាំងពីរ នាក់សំឡុតជនរងគ្រោះ រហូតឈប់ម៉ូតូ ហើយឆក់យកថង់ដាក់គ្រឿងអលង្ការបា្លទីន បើកម៉ូតូគេចខ្លួនភ្លាមៗ ។

លោកអធិការបានបញ្ជាក់ថា នៅក្នុងព្រឹត្ដិ ការណ៍នោះ នៅពេលដែលក្រុមចោរបានសំឡុត និង យកថង់ដាក់គ្រឿង អលង្ការជនរង គ្រោះ បានទាញដុំឥដ្ឋ គប់ទៅលើពួកវា បណ្ដាលឱ្យត្រូវ ដូច្នេះបើសិនពួកវាមានកាំភ្លើង ច្បាស់ជា បាញ់មកលើជនរងគ្រោះជាក់ជាមិនខានឡើយ។

លោកអធិការបានបន្ដថា រាល់ដងនៅពេល ជនរងគ្រោះចេញពីផ្សារម្ដងៗ គឺឪពុកជាអ្នក បើករថយន្ដទៅយក ប៉ុន្ដែលើកនេះ បុរសជា ឪពុកជាប់រវល់ទៅភ្នំពេញ ទើបកូនប្រុសជិះ យកទ្រព្យសម្បត្ដិទាំងនេះតែម្នាក់ឯងដាក់ តាមម៉ូតូមកផ្ទះរបស់ខ្លួន ស្រាប់តែជួបហេតុ ការណ៍នេះតែម្ដងទៅ ។

ជាការសន្និដ្ឋានជំហានដំបូង ទៅលើសមាស ភាពក្រុមចោរទាំងពីរនាក់ ត្រូវបានលោក អធិការអះអាងថា អាចជាមុខ សញ្ញាឆក់ទ្រព្យ សម្បត្ដិរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីស្រុក កំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង នាពេលកន្លង ទៅ ។

លោកដួង តេង បានបញ្ជាក់ថា នៅពេល នេះ កម្លាំងសមត្ថកិច្ចរបស់លោកបាននឹងកំពុង ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុម ចោរទាំងពីរនាក់យកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

សូមបញ្ជាក់ថា ក្នុងករណីសំឡុត ហើយ ប្លន់យកថង់ដាក់គ្រឿងបា្លទីនខាងលើនេះជន រងគ្រោះ មិនបានរងរបួសអ្វី នោះឡើយគ្រាន់ តែមានការភ័យតក់ស្លុតប៉ុណ្ណោះ ហើយគ្រួសារ ជនរងគ្រោះ ក្រៅពីរកស៊ីប្ដូរប្រាក់និងលក់ គ្រឿងអលង្ការខាងលើនេះ ក៏បើកគ្លីនិកព្យា បាលជំងឺទូទៅផងដែរ នៅតំបន់នោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal