CamNews

តារា 

អាចមកពីនៅប្រទេសផ្សេងគ្នាទើប លោក Son Yuke និងគូស្នេហ៍សម្រេចចិត្តចែកផ្លូវ?

ថៃ ៖​ តារាសម្តែងរូបសង្ហាលោក Son Yuke មានប្រភពផ្លូវផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយថា លោកនិងមិត្តស្រីជនជាតិអុឺរ៉ុបបានបែកគ្នាមួយរយៈពេលហើយបន្ទាប់ពីនាងត្រលប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ។ 

លោក Son Yuke បានទម្លាយថា ការរស់នៅប្រទេសពីរផ្សេងគ្នា ហើយរយៈចម្ងាយពិតជាពិបាកសម្រាប់ស្នេហារបស់លោក ។​ ចំពោះនារីក្នុងសុបន្តិវិញ តារាស្រីរូបនេះបានថ្លែងប្រាប់អ្នកកាសែតថា គាត់ត្រូវការមនុស្សដែលចេះយល់ចិត្តគ្នាទៅវិញទៅមក ។ 

ពេលខ្លះខ្ញុំមានអារម្មណ៍ថាឯកោណាស់ ប៉ុន្តែខ្ញុំបានចំណាយពេលធ្វើលំហាត់ប្រាណ និងនៅជាមួយមិត្តភក្តិ ។ ថ្មីៗនេះខ្ញុំមិនទាន់មានអ្នកណាម្នាក់ទេ គ្រប់គ្នាអាចឆែកមើលក្នុងគណនីអុិនស្រ្តាក្រាមរបស់ខ្ញុំបាន ។ មួយវិញទៀត ខ្ញុំចង់ផ្តោតលើការងារជាមុនសិន ។ លោក Son Yuke បញ្ជាក់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Son Yuke