ការសម្ដែងភាពយន្ដ ក៏ជារឿងពិបាកមួយដែរ មិនមែនតួសម្ដែងទាំងអស់សុទ្ធតែធ្វើបានដោយស្រួលនោះទេ ។ ប៉ុន្ដែបើបានឆ្លងកាត់បទពិសោធន៍ពិបាកៗ បូកផ្សំនឹងរូបសម្រស់ស្អាតទៀតនោះ ប្រាកដណាស់ តារាទាំងនោះ នឹងប្រែក្លាយពីតួធម្មតា ទៅជាតួឯកមិនខានឡើយ ។ ជាក់ស្ដែង តារាសម្រស់បានប្រកបដោយទេពកោសល្យសម្ដែង ដែលធ្លាប់សម្ដែង នៅក្នុងខ្សែភាពយន្ដភាគរឿង “Krong Karm” ប៉ុន្មាននាក់នេះ នឹងសម្ដែងជាតួឯក ក្នុងខ្សែភាពយន្ដភាគថ្មីៗ ។
កញ្ញា Oom Eisaya
តារាស្រីវ័យ ២៤ ឆ្នាំម្នាក់នេះ កំពុងថតខ្សែភាពយន្ដភាគថតឡើងវិញចំនួន ២ រឿង គឺរឿង “Keb Pandin” និងរឿង “Poot Maenam Khong”។ ម្យ៉ាងទៀតតារាស្រីរូបនេះ ក៏សម្ដែងជាតួរង នៅក្នុងរឿង “Ruk Nirun Juntra” ផងដែរ ។
កញ្ញា Namfah Thunyaphat
តារាស្រីរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយសម្ដែងជាតួរង នៅក្នុងរឿង “Krong Karm” និងរឿង“Toong Sanaeha” ។ បច្ចុប្បន្ន កញ្ញា Namfah Thunyaphat សម្ដែងជាតួឯក នៅក្នុងរឿង “Mae Krua Kon Mai” ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Thai TV3 ។
កញ្ញា Pie Rinrada
កញ្ញា Pie Rinrada បានឆក់យកបេះដូងអ្នកទស្សនា សម្រាប់តួអង្គរបស់នាង ក្នុងរឿង “Krong Karm”, “Toong Sanaeha”, និងរឿង “Mia Jum Pen” ។ យោងតាមប្រភពមួយ តារាស្រីរូបនេះ សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Kroa Ruk” ជាមួយនឹងកំពូលតារាប្រុស James Ma ។
កញ្ញា Yiiiwha Preeyakarn
នៅក្នុងតារាងនេះផងដែរ កញ្ញា Yiiiwha Preeyakarn សម្ដែងជាតួឯកស្រី នៅក្នុងខ្សែភាពយន្ដភាគថតឡើងវិញរឿង “Nampueng Kom” ។
កញ្ញា Richy Oranate
កញ្ញា Richy Oranate សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថតឡើងវិញរឿង “Prajan Daeng” ជាមួយនឹងតួប្រុសលោក Tono Pakin ។ នាងក៏កំពុងតែថតរឿង “Sinaeha Saree” ជាមួយនឹងលោក Sean Jindachot និងកញ្ញា Baifern Pimchanok ផងដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate