CamNews

តារា 

David Beckham និង Victoria Beckham មានគំរោងអ្វីសំរាប់ បុណ្យ Valentine Day ខាង មុខនេះ!!!!!!!!!!!!



David Beckham ដែលជាអតីតប្រធានក្រុមជំរើសជាតិអង់គ្លេស ហើយសព្វថ្ងៃកំពុងតែលេង អោយក្រុម Tottenham Hotspur សំរាប់កុងត្រារយៈពេលខ្លី នឹងទទួលបានការសំរាករយៈ ពេល 4 ថ្ងៃសំរាប់ បុណ្យ Valentine Day ខាង មុខនេះ។ តាមព័ត៌មានមួយចំនួន បាននិយាយថា នៅថ្ងៃទី 13 ខែកុម្ភៈ លោក David Beckham នឹងទៅទីក្រុង New York, USA នៅក្នុងកម្មវិធី ប្រមូលនូវម៉ូតសំលៀកបំពាក់ចេញចុងក្រោយគេបង្អស់របស់ ភរិយា របស់លោក។ បន្ទាប់ពីកម្មវិធីបញ្ចប់ លោក និងភរិយា នឹងទៅបរិភោគអាហារពេលល្ងាច នៅ ភោជនីដ្ឋានដែលរ៉ូមេនទិច នឹងមានតំលៃថ្លៃនៅឯ Luxurious Manhattan ហើយបន្ទាប់ពីនោះ លោកនិងភរិយា នឹងទៅ Brooklyn Bridge ដែលជាកន្លែងដែលរ៉ូមេនទិច ដូចជាគូស្នេហ៍ផ្សេងៗទៀតដែរ។ ហើយស្ពាន នេះក៏បានធ្វើជាឈ្មោះ អោយ កូនប្រុងច្បងរបស់ពួកគេផងដែរ។ សព្វថ្ងៃនេះ អ្នកនាង Victoria Beckham មានផ្ទៃពោះកូនទី 4 ហើយពួកគេសង្ឃឹមថា កូនទី 4 នេះគឺជាកូនស្រី។ គំរោងការសំរាប់ ថ្ងៃ
Valentine Day របស់គូស្វាមីភរិយាមួយគូនេះគឺពិតជាផ្អែមល្ហែមណាស់ ហើយវាក៏ជា ថ្ងៃ Valentine Day ទីមួយដៃលពួកគេនឹងចំណាយពេលវេលាជាមួយគ្នា បន្ទាប់ពីការ រវល់ពីការងាររៀងៗ ខ្លួនដែលធ្វើអោយពួកគេមិនប្រារព្ភពិធីនេះជាមួយគ្នាអស់រយៈពេល 7 ឆ្នាំកន្លងមក។

Tags: