CamNews

តារា 

តួប្រុសល្បីក្នុងរឿង Titanic លោក Bill Paxton ទទួលមរណៈភាព ខណៈអាយុទើបតែ...!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពពីប៊ីប៊ីសុី តារាសម្តែង លោក Bill Paxton បានទទួល​មរណភាព​បាត់ហើយ ខណៈពេលដែលលោកទើបតែមាន​អាយុ ៦១ ឆ្នាំ​តែប៉ុណ្ណោះ ។

តារា​សម្តែង​សញ្ជាតិ​អាមេរិក​រូបនេះ​ត្រូវគេ​ស្គាល់​ថា លោកគឺជាតួសម្តែងក្នុងរឿងល្បីឈ្មោះមួយដែលមានចំណងជើងថា  "Titanic" ដែលជាសាច់រឿងល្អឯក និងល្បីឈ្មោះជាយូរណាស់មកហើយ ។ 

ប្រភពដដែលបញ្ជាក់ឲ្យដឹងទៀតថា លោក Bill Paxton លោកទទួលមរណៈភាពដោយសារតែជម្ងឺជាច្រើនមុខ ហើយលោកបានទទួលមរណៈភាពកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ប៊ីប៊ីសុី


Tags: Bill Paxton