លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង “Buang Wimala” ។ យោងតាម Instagram ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 កញ្ញា Preaw Tussanee នឹងសម្ដែងជាតួស្រីបែបចម្លែក នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ។
នេះជាលើកទី១ហើយ ដែលតួប្រុស Mik Thongraya និងតារាស្រីកំពុងរះ Pupe Kessarin សម្ដែងជាគូស្នេហ៍នឹងគ្នា ។
ខ្សែភាពយន្ដរឿង“Buang Wimala” គឺជាវគ្គទី២ នៃខ្សែភាពយន្ដរឿង “So Wayree” ដែល Kem Hussawee និង Mookda Narinrak សម្ដែងជាតួឯក ។ បើតាមការរាយការណ៍ Ning Panita គឺជាផលិតករនៃខ្សែភាពយន្ដភាគថ្មីវគ្គទី១ ។ តើទស្សនិកជន កំពុងតែទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្ដភាគថ្មីនេះមែនទេ?
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate