កំពង់ស្ពឺៈ សំឡេងភ្លេងការដែលកំពុងសប្បាយរីក រាយ តែបានប្រែក្លាយជាសំឡេងទួញសោក
សង្រេង ព្រោះកូន កំលោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈពិធីមង្គលការ មិនទាន់បញ្ចប់ផងនោះ។
ឧប្បត្តិហេតុដ៏សោកសៅនេះ បានកើតឡើងនៅក្នុងពិធីមង្គលការមួយនៅភូមិ គោកដង្កោ ឃុំពេជ្រ
មុនី ស្រុកគងពិ សី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២១ និង៣០ នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ
២០១៣។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែ
មេសាឆ្នាំ២០១៣ ថា កូនកំលោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មនេះ មាន
ឈ្មោះ ណយណិប អាយុ ២០ឆ្នាំ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ខណៈដែលពិធីមង្គលការ
មិនទាន់ចប់រួចរាល់ផងនោះ ពោលភ្ញៀវកំពុងរាំលេង សប្បាយនៅឡើយនោះ ស្រាប់តែតាអាចារ្យ
បានប្រើកូនកំលោះឲ្យទៅសារោងផ្កាស្លាស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ភ្លាមៗតែម្តង។
ក្រោយជួបគ្រោះអកុសលបែបនេះ សំឡេងចម្រៀងរាប់រែកសប្បាយ បានប្រែក្លាយជាសំឡេងបុណ្យ
សពយ៉ាងសោកសៅជាទីបំផុត សម្រាប់ក្រុមគ្រួសារ ជាពិសេសភរិយា ដែលក្លាយជាស្ត្រីមេម៉ាយវ័យ
ក្មេង និងបាត់បង់ស្វាមីជាទីស្រឡាញ់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល