ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ធវៈ ទៅលើក្មេងប្រុសវ័យ អនីតិជនម្នាក់ កាលពីវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចលើភ្នំធនមន់ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស៊ុន រីរ៉េត ភេទប្រុស
អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានឈ្មោះ ន-ឆ-ង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ជាសិស្សថ្នាក់ទី៤
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅ អហ ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល