Valentine Day ត្រូវបានគេទទួលស្គាល់ថា ជាពិធីបុណ្យមួយដែលរ៉ូមេនទិចជាងពិធីបុណ្យនានា។ មនុស្សភាគ ច្រើនទន្ទឹងរងចាំថ្ងៃនេះ ហើយពេលនេះថ្ងៃនេះក៏បានមកដល់។ វាគឺជាថ្ងៃមួយដែលអ្នកអាចបង្ហាញពីទំហំនៃក្តី ស្រឡាញ់ដែលអ្នកមានទៅកាន់ មនុស្សដែលអ្នកស្រឡាញ់ដូចជា គូស្នេហ៏ ឪពុកម្តាយ បងប្អូនស្រីប្រុស មិត្តភក្តិ ប៉ុន្តែថ្ងៃនេះគឺកាន់តែពិសេសសំរាប់អ្នកដែលមានគូស្នេហ៏។ តើអ្នកគួរធ្វើអ្វីនៅថ្ងៃ Valentine Day នេះ?
នេះគឺជាគំនិតល្អៗមួយចំនួនដែលអ្នកគួរតែដឹង នឹងត្រៀមសំរាប់ថ្ងៃបុណ្យនេះ៖
1, ផ្កាកុលាបៈ គឹត្រូវបានគេទទួលស្គាល់ថាគឺជាវត្ថុសំរាប់បញ្ជាក់ពីសេចក្តីស្រឡាញ់ សំរាប់ថ្ងៃនេះ
2, ការថើបដ៏ផ្អែមល្ហែមៈ នៅក្នុងថ្ងៃនេះផងដែរ អ្នកត្រូវតែស្លៀកពាក់អោយបានសមរម្យ ជាមួយបាច់ផ្កាកុលាប នឹងពាក្យជូនពរសំរាប់ Valentine Day ហើយមិនត្រូវភ្លេច Romantic Kiss ឡើយ។
3, (Love Letter) សំបុត្រស្នេហាៈ បើទោះបីជាវាមើលទៅ ដូចជាមិនទាន់សម័យ ប៉ុន្តែការសរសេរសំបុត្រ ប្រភេទនេះគឺត្រូវបានគេទទួលស្គាល់ថា វាពិតជាមានភាពអណ្តែតអណ្តូងខ្លាំងណាស់ ហើយក៏មានប្រសិទ្ធ ភាពផងដែរ។
4, ច្រៀងចំរៀងសំរាប់មនុស្សដែលអ្នកស្រឡាញ់ៈ ទង្វើនេះក៏ត្រូវបានគេទទួលស្គាល់ថា វាមានភាពរ៉ូមេនទិច ណាស់ដែរ សំរាប់មនុស្សអ្នកស្រឡាញ់គេច្បាស់ជារំភើបចិត្តជាខ្លាំងនៅពេល ដែលបានស្តាប់រួច ប៉ុន្តែចំរៀង ដែលអ្នកច្រៀងគឺត្រូវតែជាចំរៀងដែល អ្នកជាទីស្រឡាញ់របស់ អ្នកចូលចិត្ត។
5, ដំណើរកំសាន្តតាមឆ្នេរសមុទ្រៈ ក្រោកពីព្រឹកមុនពេលព្រះអាទិត្យរះ វាគឺជាពេលវេលាមួយដ៏ល្អដើម្បី និយាយទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ថា Happy Valentine Day ។
6, អាហារពេលល្ងាចក្រោមភ្លើងទៀនៈ ប្រសិនបើអ្នកត្រៀមចំណាយពេលវេលាយូជាមួយមនុស្ស ដែលអ្នក ស្រឡាញ់ អ្នកគួរតែត្រៀមនូវអាហារក្រោមភ្លើងទៀត នៅភោជនីយដ្ឋានដែលអ្នកទាំងពីរចូលចិត្ត ហើយត្រៀមចំរៀងសំរាប់ដៃគួរបស់អ្នក គឺវាធ្វើអោយ ថ្ងៃ Valentine Day នេះកាន់តែរ៉ូមេនទិច។