CamNews

ព័ត៌មានជាតិ 

គួរឲ្យអាសូរណាស់! ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ពុលដំឡូងមីស្លាប់ចោលគ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មានករណីក្មេងស្រីអាយុ៤ឆ្នាំ ម្នាក់បានពុលដំឡូងមីស្លាប់ចោលគ្រួសារ នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អូតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១រំលងអាធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news