CamNews

ព័ត៌មានជាតិ 

ព្រឹកនេះ អាកាសធាតុនៅខេត្តកែប មានសភាពអួរអាប់ ភ្លៀងធ្លាក់ពីតិចទៅ...

(កែប)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ ស្ថានភាពអាកាសធាតុនៅខេត្តកែប ផ្ទៃមេឃមានសភាពអួរអាប់ ជាមួយនឹងភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមស្ទើរទូទាំងខេត្ត។

សូមជម្រាបថា នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២១-២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ រួសរាន់ប្រមូលកសិផលទុកដាក់ឲ្យបាន ទាន់ពេលវេលា៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news