CamNews

ព័ត៌មានជាតិ 

មន្ដ្រីនគរបាល ថ្នាក់ផ្កាយ ១ ដល់ផ្កាយ ៣ ចំនួន ៧០នាក់ ដាក់ឱ្យចូលនិវត្ដន៍

ភ្នំពេញ ៖ មន្ដ្រីនគរបាលជាន់ខ្ពស់ របស់ ក្រសួងមហាផ្ទៃ ថ្នាក់ឧត្ដមសេនីយ៍ត្រី ឧត្ដម សេនីយ៍ទោ និងឧត្ដមសេនីយ៍ឯក ចំនួន ៧០ នាក់ ដែលបម្រើការងារ នៅក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងនៅតាមស្នងការដ្ឋាន នគរបាលខេត្ដមួយចំនួនត្រូវបាន ដាក់ឱ្យចូលនិវត្ដន៍ ក្រោយពីមន្ដ្រីនគរបាល ជាន់ខ្ពស់ទាំងនេះដល់អាយុដែលត្រូវចូលនិវត្ដន៍ ។

ស្របជាមួយពេល ដាក់មន្ដ្រីនគរបាល ជាន់ខ្ពស់ ទាំង ៧០រូប ឱ្យចូលនិវត្ដន៍នោះក៏ មានការ ប្រកាសតែងតាំង មន្ដ្រីនគរបាល ជាន់ខ្ពស់ជាច្រើននាក់ផងដែរ ដែលជំនួស តំណែង មន្ដ្រីនគរ បាលដែលចូលនិវត្ដន៍ និងតែងតាំងមុខតំណែងថ្មី ដើម្បីបន្ដប្រតិបត្ដិ ការការងារ ក្នុងជួរនគរបាល ជាតិឱ្យកាន់តែ មានប្រសិទ្ធិភាពខ្លាំងឡើង ។

យោងតាមព្រះរាជក្រិត្យ របស់ព្រះ មហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលចេញ កាលពីពេលថ្មីៗនេះ តបតាមការស្នើសុំ របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន បានត្រាស់បង្គាប់ឱ្យមន្ដ្រីនគរ បាលចំនួន ៧០រូប របស់ក្រសួងមហា ផ្ទៃចូល និវត្ដន៍ ។

យោងតាមព្រះរាជក្រិត្យដដែលនេះ បានឱ្យដឹងទៀតថា មន្ដ្រីនគរបាលថ្នាក់ឧត្ដម សេនីយ៍ឯកចំនួន ៩នាក់ ថ្នាក់ឧត្ដមសេនីយ៍ ទោ ចំនួន ២០នាក់ និងថ្នាក់ឧត្ដមសេនីយ៍ ត្រីចំនួន ៤១ នាក់ ។ ថ្នាក់ ឧត្ដមសេនីយ៍ឯក ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ នោះ រួមមាន លោកឧត្ដមសេនីយ៍  គាំ សុខុន លោកឧត្ដមសេនីយ៍ឯក មុំ សាមាន លោក ឧត្ដមសេនីយ៍ឯក គ្រី ទូច លោកឧត្ដមសេ នីយ៍ឯក សោម ឡាញ់ លោកឧត្ដមសេនីយ៍ ឯក ជា ចន្ថា លោកឧត្ដមសេនីយ៍ ស ប៉ូលីន លោក ឧត្ដមសេនីយ៍ឯក ហុក ឆឺន លោក ឧត្ដមសេនីយ៍ឯក នង នីនាន និងលោកឧត្ដម សេនីយ៍ឯក ប៊ុន សុវណ្ណ ។

បើយោងតាមព្រះរាជក្រិត្យខាងលើនេះ ថ្នាក់ឧត្ដមសេនីយ៍ទោ ក៏គេឃើញឈ្មោះ លោក ឆាយ គឹមសុន បច្ចុប្បន្នជាស្នងការ នគរបាល ខេត្ដកំពង់ចាម ក៏ត្រូវដាក់ឱ្យចូល និវត្ដន៍ផងដែរ ប៉ុន្ដែ គេមិនទាន់ដឹងថា មន្ដ្រី នគរបាលណាម្នាក់ ទៅជំនួសលោកឧត្ដម សេនីយ៍ទោ ឆាយ គឹមសុន នោះឡើយ ។

ជុំវិញការដាក់ឱ្យមន្ដ្រីនគរបាល ទាំង៧០ រូបចូលនិវត្ដន៍ខាងលើនេះមជ្ឈមណ្ឌលព័ត៌ មានដើម អម្ពិល មិនអាចសុំការអត្ថាធិប្បាយ បន្ថែមពីលោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបាននោះ ទេ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ នេះ ។ ដោយឡែកអ្នកនាំ
ពាក្យ អគ្គស្នងការនគរ បាលជាតិលោកឧត្ដមសេនីយ៍ឯក គាត ច័ន្ទ ថារិទ្ធ បានថ្លែងឱ្យដឹងថា លោកមិនបានដឹង ពីចំនួនពិតប្រាកដនៃការដាក់ឱ្យមន្ដ្រីនគរ បាលចូលនិវត្ដន៍នោះឡើយ ប៉ុន្ដែ គឺមាន ច្រើន ហើយក៏មានការតែងតាំងមន្ដ្រីនគរ បាលថ្មី ជំនួសផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ