CamNews

ព័ត៌មានជាតិ 

ធ្លាក់រថយន្តចូលទឹកទន្លេទៀតហើយ ពេលឆ្លងកំពង់ចម្លងក្នុងស្រុកស្អាង តែសំណាងល្អ ជនរងគ្រោះ២នាក់ ត្រូវគេជួយ

(កណ្តាល)៖ រថយន្តមួយគ្រឿងទៀតហើយ បានធ្លាក់ចូលទឹកពេលកំពុងឆ្លងកំពង់ដរ «កោះដាច់» ស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែជនរងគ្រោះ​ ២នាក់ នៅក្នុងរថយន្តនោះត្រូវបាន ប្រជាពលរដ្ឋជួយស្រង់ចេញទាន់ តែនៅសន្លប់នៅឡើយ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ពិតជាមានករណីនេះមែន តែមិនទាន់ដឹងពិតប្រាកដពីរឿងហេតុនោះទេ ខណៈកំពុងទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។

តែសេចក្តីរាយការណ៍ បឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ ជនរងគ្រោះប្រុស-ស្រី២នាក់ បានបើករថយន្តមួយគ្រឿង ឆ្លងទន្លេ តាមកំពង់ចម្លង «កោះដាច់» តែពេលបើកចុះនោះ ក៏ជ្រុលហ្គ៊ែរបណ្តាលឲ្យធ្លាក់ទឹកតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ បានជួយស្រង់ជនរងគ្រោះ ចេញពីទឹក ដើម្បីជួយធ្វើចលនា សង្គ្រោះជីវិត៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Kandal