បន្ទាប់ពីការវិលត្រលប់មកពីផ្ទះចាស់វិញ Becks បានធ្វើដំណើរទៅNew Yorkយ៉ាងលឿន ដើម្បីអបអរសាទរជាមួយនឹង Vic ក្នុងឳកាសដ៏ផ្អែមល្ហែមនៃ ថ្ងៃ Valentine។
ទាំងពីរនាក់នឹងទទួលទានអាហារនៅភោជនីដ្ឋានមួយកន្លែងឈ្មោះ Manhattan
បន្ទាប់មក Becksនឺងនាំ Vicដែលជាប្រពន្ធទៅលេងស្ពាន Brooklynដែលជាកន្លែងអ្នកទាំង
ពីរមានអនុស្សាវរីយ៏ច្រើនបំផុត។
នេះជាលើកទីមួយដែលអ្នកទាំងពីរបានជួបជុំគ្នា អបអរសាទរថ្ងៃ Valentineរួមគ្នា
ក្រោយពីមានការខកខានរយៈពេល៧ឆ្នាំដោយរវល់ការងាររៀងៗខ្លួនមក។
ដើម្បីទទួលបាននូវការជួបជុំនេះ Becksបានសុំច្បាប់ឈប់សំរាករយៈពេល៤ថ្ងៃ
ជាមួយនឹង Tottenham។ចំនែក Vicវិញក៏ទើបតែបញ្ចប់ការបង្ហាញម៉ូដរបស់ខ្លួន
នៅឯ New Yorkផងដែរ។
នៅឯព្រលានយន្តហោះ JFK ,Becks ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងជាមួយនឹងម៉ូដ
សំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់លោក។
ចំនែកVicវិញក៏ស្លៀកពាក់យ៉ាងស្រស់ស្អាតផងដែរក្នុងថ្ងៃបង្ហាញមុខនៅឯNew York។
ឯក្រុមគ្រួសារនិងកូនៗរបស់ Becksគឺពុំបានទៅជាមួយឡើយ,ពួកគេនៅឯប្រទេសអង់គ្លេស។
ហេតុដូច្នេះគូស្នេហ៏មួយគួនេះនឹងមានពេលគ្រប់គ្រាន់ដើម្បីបង្កើតនូវភាព
ផ្អែមល្ហែមកាន់តែខ្លាំងឡើងក្នុងក្នុងឳកាស ថ្ងៃ Valentineនេះ។
Vicក៏មានគំរោងនឹងបង្ហាញម៉ូដសំលៀកបំពាក់នៅទីក្រុង Londonផងដែរ