CamNews

ព័ត៌មានជាតិ 

នារី​រងគ្រោះ​ឆ្លងផុត​ពី​អាយុ​ជីវិត​ ត្រឹម​រងរបួស​ស្រាល​ ដោយសារ​ទឹកអាសីុត​ខ្សោយ

ភ្នំពេញ : អធិការនគរបាល ខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងអោយដឹងថា សម្រាប់ករណី ជះទឹកអាសីុត នៅភូមិទួលពង្រ សង្កាត់ចោមចៅ កាលពីព្រឹកមិញនោះ នារីរងគ្រោះ បានរួចផុត ពីអាយុជីវិតហើយ ដោយសារតែ ទឹកអាសីុតខ្សោយ មិនមានប្រតិកម្ម ។

លោក យឹម សារ៉ាន់ បានបន្តថា ជនបង្កឈ្មោះ ពៅ ពិសី អាយុ ២៥ ឆ្នាំ មានប្ដីឈ្មោះ ឈាង សុងទ្រី អាយុ ៣៨ ឆ្នាំវ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះ ឈ្មោះ ពៅ ស្រីនាង អាយុ ១៧ ឆ្នាំ មានផ្ទៃពោះ ៣ ខែ ។

បើតាមលោក យិន សារ៉ាន់ មូលហេតុដែល នាំអោយ ជនបង្ក ទៅទឹកអាសីុតមួយលីត៥០០០រៀល មកជះលើប្អូន ស្រីបង្កើតរបស់ខ្លួន យ៉ាងដូច្នេះ ពីព្រោះតែខឹងប្អូនស្រី លួចមានស្នេហា លួចលាក់ជាមួយប្ដី ប្រមាណមួយឆ្នាំ រហូតមានផ្ទៃពោះ ៣ ខែ ទើបនាងទិញទឹកអាសីុត មកជះដាក់នាង ជាការព្រមាន ។

លោកអធិការបាន អោយដឹងទៀតថា អាសីុតដែលជះ ទៅលើជនរងគ្រោះគឺមានជាតិអាសីុតខ្សោយ មិនបណ្ដាលអោយ ជនរងគ្រោះរងរបួស ធ្ងន់ធ្ងរទេ ហើយក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យរួច ក៏អាចត្រឡប់មកវិញ ជាធម្មតា ដើម្បីនគរបាលរបស់លោក ធ្វើការសួរនាំ ។ យ៉ាងណាក៏ដោយ លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យ ពៅ ពិសី នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ មិនអោយ រួចខ្លួនឡើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP