CamNews

កំសាន្ត 

តារាប្រុសស្រីស្រស់ស្អាតទាំងនេះ ប្រកាសថាខ្លួន នៅទំនេរគ្មានស្នេហានៅឡើយ !

តារាប្រុសស្រីថៃទាំងបីរូបនេះ បានបង្ហើបថា ពួកគេនៅលីវមិនទាន់មានស្នេហានៅឡើយ ៖

កញ្ញា Chippy Sirin



កាលពីថ្ងៃទី ១៩ ខែសីហា កញ្ញា Chippy Sirin បានចូលរួមជាភ្ញៀវកិត្ដិយស ក្នុងការផ្សាយផ្ទាល់ដ៏មានប្រជាប្រិយភាព នៅលើបណ្ដាញ YouTube គឺកម្មវិធី  “Goy Natty Dream” ។  តារាស្រីរូបនេះ និយាយថា នាងនៅទំនេរ ពុំទាន់មានស្នេហារយៈពេល ៣ ឆ្នាំមកហើយ ។

កញ្ញា Thisa Varitthisa



កំពូលតារាស្រីថៃប្រចាំស្ថានីយ៍ទូរទស្សន៍ Thai channel 7 កញ្ញា Thisa Varitthisa ផ្ដល់បទសម្ភាសន៍ជាមួយ Nine Entertain ហើយបង្ហើបឱ្យដឹងថា បច្ចុប្បន្ន​នាងនៅទំនេរនៅឡើយទេ ។ តារាស្រីរូបនេះ បានបន្ថែមថា មួយរយៈចុងក្រោយនេះ នាងមិនបានទៅណាមកណា និងជួបមនុស្សម្នាទេ ។ ដូច្នេះ តើអោយនាងអាចមានមិត្ដប្រុសម្ដេចទៅ?

លោក Great Warintorn



តារាប្រុសប្រកបដោយប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 លោក Great Warintorn បានផ្ដល់បទសម្ភាសន៍ជាមួយ Nine Entertain និងសារភាពថា បច្ចុប្បន្ន លោកមិនទាន់មានស្នេហា នៅឡើយទេ ។ លោកបានបញ្ជាក់ថា លោកមានអារម្មណ៍ឯកាណាស់ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate