CamNews

ព័ត៌មានជាតិ 

លោក ឆៃ ស៊ីណារិទ្ធ ព្រមានបិទ ក្រុមហ៊ុនទូរស័ព្ទ លក់ស៊ីមកាត មិនយកអត្តសញ្ញាណ ប័ណ្ណ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត អចល័ត និងតំណាងប្រតិបត្តិករ ចែកចាយស៊ីមកាតទាំងអស់ នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ អគ្គស្នងការរងនគរបាលជាតិ  លោក ឆៃ ស៊ីណារិទ្ធ បានព្រមានធ្ងន់ៗ និងដាស់តឿន ដល់អ្នកតំណាង ក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវបញ្ចប់ការលក់ ស៊ីមកាតទូរស័ព្ទ ដោយមិនយកអត្តសញ្ញាណប័ណ្ណពីអ្នកទិញ ។

 អគ្គស្នងការរងនគរបាល ជាតិរូបនោះ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនធ្វើអាជីវកម្មទូរស័ព្ទ ត្រូវតែគោរពច្បាប់ បើពុំដូច្នោះទេ នឹងត្រូវរងការព្រមាន និងអាចឈានដល់ការបិទ ការធ្វើអាជីវកម្មក្រុមហ៊ុន បើសិនជានៅតែបន្ត មិនអនុវត្តន៍ច្បាប់ ដែលបានកំណត់នោះទេ ។

គួរបញ្ជាក់ថា ជារឿយៗគេសង្កេតឃើញថា ជនខិលខូចនៅតែ ឆ្លៀតឱកាសទិញស៊ីមកាត ដោយមិនចាំបាច់ ប្រើអត្តសញ្ញាណខ្លួនឯង ហើយប្រើប្រាស់ ក្នុងអំពើខុសច្បាប់មួយចំនួន ធ្វើឲ្យសមត្ថកិច្ច ពិបាកក្នុងការស្រាវជ្រាវ រកមុខជនល្មើសទាំងនោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news