CamNews

ព័ត៌មានជាតិ 

រថយន្តបឺស ២៤កៅអី ផ្ទុកមនុស្សជិត ៣០នាក់ ប៊ិះធ្លាក់ចូល ទឹកសមុទ្រ ទាំងកណ្តាលថ្ងៃ នៅឆ្នេរអូរឈើទាល

ព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១១ និង០០នាទី នៅចំណុចកំពង់
ផែទេសចរណ៍ ពយតាម៉ូង ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មានករណី
គ្រោះថ្នាក់ចរាចរ មួយបង្កឡើង ដោយរថយន្តទេសចរណ៍ប្រភេទមីនីបឺស ២៤កៅអី ម៉ាក HYANDAI
ពណ៌ទឹកដោះគោ លាយសូកូឡា ពាក់ស្លាកលេខភ្នំពេញ 3A 2096  ដែលជាកម្មសិទ្ធិរបស់ ហេង តារ៉ា
ទេសចរណ៍ បណ្តាលឲ្យរងរបួស ធ្ងន់មនុស្ស ម្នាក់ ឈ្មោះ អន សាវ៉ាត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅ
ខណ្ឌទួលគោក រាជធានីភ្នំពេញ បច្ចុប្បន្នកំពង់បញ្ជូនទៅ ព្យាបាលនៅភ្នំពេញ  និងខូតខាតម៉ូតូ២គ្រឿង
ម៉ាក  YAMAHA SIRIUS ពណ៌ខ្មៅលាយសរ គ្មានស្លាកលេខ ខូច ខាតមធ្យម និង PCX ពណ៌ក្រហម
ស្លាកលេខ ព្រះសីហនុ 1O-0369 ខូចខាតមធ្យម និងរថយន្តកាមរីមួយគ្រឿង ស៊េរីឆ្នាំ1990 ពណ៌ស
ពាក់ស្លាកលេខ ដ0521 ភព២ ខូចខាតផ្នែកខាងក្រោយ ខាងឆ្វេង យ៉ាងដំនំ ។

តាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា អំឡុងពេលកើតហេតុខាងលើ គេឃើញមនុស្ស
មួយក្រុម ស្នាក់នៅផ្ទះសំណាក់សុខុម កំពុងរៀបចំឡើងរថយន្ត ដើម្បីធ្វើដំណើរទៅភ្នំពេញវិញ ពេល
នោះគេឃើញ រថយន្ត បញ្ឆេះម៉ាស៊ីនឆេះហើយ អ្នកបើករថយន្ត ក៏បានប្រាប់អ្នកដំណើរថា ឲ្យចុះខ្លះ
ជួយរុញរថយន្ត ក្នុងពេលនោះគេ ឃើញមនុស្សចុះពីលើរថយន្ត ប្រហែល១០នាក់ ភាគច្រើនប្រុសៗ
ហើយក៏នាំគ្នាទាញកំណល់ កល់កង់រថយន្ត ចេញ ភ្លាមៗនោះ ស្រាប់តែរថយន្តរអិលចុះចំណោត
តម្រង់ទៅសមុទ្រតែម្តង ដោយទីតាំងដែលរថយន្តចត ស្ថិត នៅចំណុចខ្ពស់ ធ្វើឲ្យរថយន្តនោះ រអិល
ចុះចំណោតកាន់តែលឿនទៅៗ ធ្វើឲ្យអ្នកជិះលើរថយន្តភ័យ លស់ ព្រលឹងគ្រប់គ្នាៗ ហើយពេលដែល
រអិល ជិតដល់ឆ្នេរសមុទ្រ ក្បែរគល់ស្ពានទេសចរណ៍ ដែលប្រមូលផ្តុំគ្នា សុទ្ធ តែមនុស្សពេញត្រៀប
ត្រា អ្នកបើករថយន្ត បានសម្រេចចិត្តយកចង្កូត តម្រង់ទៅខាងឆ្វេងដៃវិញ ដើម្បីគេចពីហ្វូង មនុស្ស
ទាំងនោះ  ហើយក៏ធ្លាក់ពីខឿនឆ្នេរច្រមុជ ក្បាលរថយន្ត ចូលទៅក្នងឆ្នេរខ្សាច់តែម្តង  ស្ថិតក្នុងពេល
ដែល រថយន្តនោះ រអិលចុះមកគេឃើញស្រ្តីម្នាក់ ស្ថិតនៅក្នុងរថយន្តនោះភ័យពេក ក៏ហក់ចេញពីរថ
យន្ត បណ្តាលឲ្យ ដួលរមៀល ទៅថ្នល់បេតុងជាច្រើនត្រឡប់ ហើយក៏សន្លប់លែងដឹងខ្លួនតែម្តងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ