CamNews

តារា 

តារា​សម្តែង​​ឌុច សុភា ​ឈានចូល​ដំណាក់កាល​លែង​លះ​ស្វាមី ខណៈ​ទើបតែ​​​មាន​កូន​​ស្រី​តូចមួយ​


រាជធានីភ្នំពេញ ៖ ​អ្នកនាង​ឌុច សុភា ​តារា​សម្តែង​​ស្រស់​ស្រាយ​​មាន​ប្រជា​ប្រិយ​ភាព​ល្បី​ឈ្មោះ​​ម្នាក់ ត្រូវ​បាន​ប្រភពព័ត៌​មាន​​​ពី​មន្ត្រី​តុលា​ការ​​បង្ហើប​​​ឱ្យ​​ដឹង​ថា ​កំពុង​មាន​បញ្ហា​​ប្រះឆា​ក្នុង​​រង្វង់​គ្រួសារ​ជីវិត​គូ ខណៈ​រួម​រស់​​សុខទុក្ខ​​ជាមួយ​​ស្វាមីអស់​រយៈ​​​ពេល​ជិត​១​ឆ្នាំ ហើយ​បន្សល់ទុក​នូវ​កូនស្រី​​មួយ​រូប ​សំរាប់​ជា​ចំណង​ដៃ​​នៃ​អាពាហ៍​ពិពាហ៍ ។​

តាម​ប្រភពព័ត៌​មាន​​ពី​មន្ត្រី​​តុលាការ​​រាជ​ធានី​​ ភ្នំពេញ បាន​ឱ្យ​​ដឹង​ទៀត​ថា កាលពីវេលាម៉ោង​​ជាង​​៣រសៀលថ្ងៃទី​​១៥ កុម្ភៈ ២០១១ គេឃើញ​​អ្នក​នាង​ឌុច សុភា​​ បាន​ចូលខ្លួន​ទៅកាន់​​ការិ​យា​ល័យ​​រដ្ឋ​បាល​​របស់​តុលាការ ហើ​យត្រូវ​បានគេ​អះអាង​ថា គឺជា​ការចូលខ្លួន​ ស្រប​តាម​​ការ​កោះ​ហៅ​របស់​លោក​ចៅក្រម​​ដែលតំរូវ​ឱ្យ​​​​​តារា​សំដែង​​ ល្បីឈ្មោះ​​បោះសម្លេងរូបនេះ បំភ្លឺ​លើ​សំណុំ​រឿង​​សុំ​លែង​លះ​ស្វាមី​របស់​នាង បន្ទាប់​ពី​មាន​​រឿង​ចំរូង​ចំរាស​​រស់​នៅ​មិន​ចុះ​សម្រុង​​នឹង​គ្នា​រយៈ​ពេល ​ប៉ុន្មាន​​ខែ​កន្លង​មក​នេះ ។​

អ្នកនាង​ឌុច សុភា ​អំឡុង​ពេល​មាន​ស្វាមី​ និងកូន​ស្រី​តូចមួយ (តាមការ​ប្រាប់​ឱ្យ​ដឹង​​ពី​តារា​សម្តែង​កុល ដាវី​) គេមិន​សូវ​ឃើញនាង​​ចូល​រួម​សម្តែង​ញឹកញាប់ទេ នៅ​តាម​​វេទិកា​ផ្សេងៗ ក៏ដូច​ជា​​ឈុត​ឆាក​ខារ៉ា​អូខេ​ផងដែរ​...​គួររំលឹកថា ​អ្នក​នាង​ឌុច សុភា ​បានសម្តែង​​ជា​តារា​លេច​ធ្លោ​ល្បី​ឈ្មោះ​ និងធ្វើ​ឱ្យ​​មានការ​ចាប់​អារម្មណ៍​នោះគឺ​តាម​រយៈ​ការ​ថត​ផ្សព្វ​ផ្សាយ​​ ពាណិជ្ជ​កម្ម ។​

ចំណែក​អ្នកនាង​ឌុច សុភា ទៀត​សោត ខណៈ​ដែល​លេច​ឮ​ព័ត៌មាន​​បែបនេះ កោះសន្តិ​ភាព​​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​​បាននៅ​ឡើយទេ ​ព្រោះ​ទូរស័ព្ទ​​ច្រើនខ្សែ​​ហើយ​ ប៉ុន្តែ​​អត់​ចូល​...​ កោះសន្តិភាព​សង្ឃឹម​ថា នឹង​បាន​ជួប​​​តារា​សម្តែង​រូបនេះ​ដើម្បី​​ទទួលបាន​ព័ត៌មាន​ខ្លះៗ​ជុំវិញ​ ការ​លែង​លះ​រវាង​​នាង និង​ស្វាមី ៕

http://kohsantepheapdaily.com.kh/art...15-184941.html

Tags: