CamNews

កំសាន្ត 

គួរឱ្យភ្ញាក់ផ្អើល! តារាស្រី Bella Ranee ឡើងកូដខ្លាំង នៅឆ្នាំនេះ

ដោយសារតែនាង មានទេពកោសល្យសម្ដែងគួរឱ្យទាក់ទាញ នៅក្នុងខ្សែភាពយន្ដភាគជាច្រើនរឿង ទើបកញ្ញា Bella Ranee ទទួលបានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន នាងគឺជាកំពូលតារាសម្ដែងស្រី នៅក្នុងឧស្សាហកម្មកម្សាន្ដថៃ ។



យោងតាមប្រភពមួយ កញ្ញា Bella Ranee បានក្លាយជាអគ្គរាជទូតម៉ាកផលិតផលសម្រាប់ម៉ាកផលិតផលល្បីជាង ២០ ម៉ាកនៅក្នុងប្រទេសថៃ ឆ្នាំនេះ ។ តារាស្រីរូបនេះ គឺជាអគ្គរាជទូតម៉ាកផលិតផលដ៏លេចធ្លោបំផុត នៅក្នុងឆ្នាំ ២០២១ នេះ ។



ស្ពតពាណិជ្ជកម្មមួយចំនួនធំ ដែលនាងទទួលបាននាពេលថ្មីៗនេះរួមមាន ថតសម្រាប់សាប៊ូកក់សក់ រថយន្ដ គ្រឿងសម្អាង ផ្សារទំនើប គ្រឿងអេឡិចត្រូនិច ភេសជ្ជៈ កែវ និងផលិតផលជាច្រើនទៀត ។ នៅខែកក្កដានេះ ខ្សែភាពយន្ដថ្មីរបស់នាងរឿង “Dare to Love: Hai Ruk Pipaksa” នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ ប្រជាប្រិយភាពរបស់នាង កាន់តែល្បីរន្ទឺខ្លាំងឡើងៗ ៕





ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates