CamNews

ព័ត៌មានជាតិ 

រថយន្តដឹកសំរាម បុកជញ្ជាំង រោងចក្រញ៉ូវស្តា បាក់សង្កត់ កម្មការិនី របួស៤នាក់

ព្រះសីហនុ ៖  រថយន្ត ដឹកសំរាមមួយគ្រឿង ខណៈ កំពុងស្ទួចធុងសំរាម ដាក់លើរថយន្ត បាន
រអិលជ្រុលទៅបុកជញ្ជាំងរោងចក្រ ញ៉ូវស្តា សង្កត់កម្មការិនី របួសធ្ងន់ស្រាល ៤ នាក់ កាលពីវេ
លាម៉ោង ៤ និង១០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង-
ខេត្តព្រះសីហនុ។

បើតាមប្រភព ពីមន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ រថយន្តដឹក
សំរាមមួយគ្រឿង បានចូលទៅយកសំរាម នៅជាប់ រោងចក្រញ៉ូវស្តា ខណៈដែលកំពុងស្ទួចធុង
សំរាមដាក់លើរថយន្ត ស្រាប់តែរថយន្ត រអិលជ្រុលទីបុកជញ្ជាំងរោងចក្រ បាក់មកសង្កត់ កម្មករ
ក្នុង រោចក្រតែម្តង។ តែចាត់ទុកជាសំណាង មិនបង្កឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ពោលបណ្តាល
ឲ្យកម្មការិនីតែ ៤ នាក់ប៉ុណ្ណោះ រងរបួស ក្នុងនោះ ២នាក់ របួសស្រាល និង២នាក់ទៀតរបួសធ្ងន់។

មន្រ្តីនគរបាលបន្តថា កម្មការិនី ដែលរងគ្រោះនោះរួមមាន ១-ឈ្មោះ ឈួន ពៅ អាយុ ១៨ឆ្នាំ មាន
ស្រុកកំណើត នៅភូមិ-ឃុំ ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត, ២-ឈ្មោះ សៀង ស្រីឡា អាយុ
២០ឆ្នាំ មានស្រុកកំណើតនៅស្រុកទឹកឈូ ខេត្តកំពត, ៣-ឈ្មោះ ផាវ ចាន់ណា អាយុ ១៨ឆ្នាំ មាន
ស្រុក កំណើតនៅភូមិកូនសត្វ ឃុំកំពង់ញេញ ស្រុកទឹកឈូ ខេត្តកំពត និងទី៤-ឈ្មោះ សែ យ៉ាត
អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍ សាត់ ។ ទោះបីជាយ៉ាងណា កម្មការិ
នីរងគ្រោះទាំង ៤ នាក់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ