CamNews

រូបភាពផ្សេងៗ 

រូបភាពដែលឈ្នះក្នុងកម្មវិធីប្រគួតរូបភាពសារព័ត៌មានពិភពលោក

កាលពីព្រឹកថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2011 កន្លងទៅនេះ កម្មវិធី ប្រគួតរូបភាពព័ត៌មានពិភព លោកលើកទី 54 ឆ្នាំ 2010បានប្រព្រឹត្តិធ្វើឡើង។ ហើយរូបភាពដែលជាប់ចំណាត់ថ្នាក់ លេខមួយខាង People in the News Stories គឺបានទៅលើ រូបរបស់ក្មេងស្រីជនជាតិ Afghanistan ម្នាក់អាយុ 18ឆ្នាំ ដែលបាន រត់ពីផ្ទះរបស់ប្តីនាង ទៅផ្ទះឪពុកម្តាយបង្កើតរបស់នាង ព្រោះតែការប្រើប្រាស់អំពើ ហិង្សា ទៅលើរូបនាង ដែលបានកាត់ច្រមុះនាងដូចដែលអ្នកអាចឃើញក្នុងរូបនេះ។



ជនរងគ្រោះដោយសារទឹកជំនន់ប្រវេប្រវា យកអាហារ ដែលទំលាក់ពី ឧទ្ធម្ភាគចក្រ ដោយ រដ្ឋាភិបាល Pakistanកាលពីថ្ងៃទី 13 កញ្ញា ឆ្នាំ 2010 ហើយក៏ទទួលបានពានរង្វាន់លេខ មួយខាង People in the News Stories ផងដែរ។



រូបភាពរបស់ Julian Assange អ្នកបង្កើត WikiLeak នៅក្នុងទីក្រុង ឡុង ប្រទេសអង់គ្លេស កាលពី ថ្ងៃទី 30 ខែកញ្ញា បានជាប់ចំណាត់ថ្នាក់លេខ 2 ខាងPeople in the News Single ។



រូបភាពរបស់ ក្មេងស្រី Nguyen Thi អាយុ 9 ឆ្នាំដែលទទួលរង់គ្រោះដោយ Agent Orange នៃប្រទេស វៀតណាម ជាប់ចំណាត់ថ្នាក់លេខ 2 ខាង Contemporary Issues Single ។



ជនភៀសខ្លួន 4 នាក់របស់ Somali បានរត់ភៀសខ្លួន ទៅ Yemen រួចក៏បានដេកសំរាក់ នៅលើវាលខ្សាច់ បន្ទាប់ពីការធ្វើដំណើរ ពេញមួយយប់កាត់ភ្លៀង និងដីភក់ កាលពីថ្ងៃ ទី 15 ខែ មីនា ឆ្នាំ 2010 បានជាប់ចំណាប់ថ្នាក់លេខមួយ ខាង Contemporary Issues Single ផងដែរ។





រូបភាពរបស់បុរស់ លីត្រីឆ្លាមដើរកាត់ផ្លូវ នៅ Mogadishu ប្រទេស Somalia កាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2010 ក៏បានជាប់ចំណាត់ថ្នាក់លេខមួយសំរាប់ពានរង្វាន់ Daily Life Single ផងដែរ។



ហ្វូងមនុស្សដ៏ច្រើនកុះករនៅក្បែរចំណតរថភ្លើង Dhaka ក្នុងប្រទេស Bangladesh កាលពីថ្ងៃ ទី 16 ខែវិច្ឆិកា ឆ្នាំ 2010 បានជាប់ចំណាត់ថ្នាក់លេខ 3 សំរាប់ពានរង្វាន់ DailyLife Single។




រូបភាពទីប្រជុំជននៅ Calcutta ប្រទេស India ក៏បានជាប់ពានរង្វាន់ Daily Life Stories លេខមួយផងដែរ។



រូបភាពរបស់បុរស់ជនជាតិ អង់គ្លេស នៅក្នុងការប្រកួតកីឡា អូឡាំពិច ផ្នែកលោតទឹកបុរស កំពស់ 3 ម៉ែត្រ នៅប្រទេស Singapore កាលពីថ្ងៃទី 22 សីហា ឆ្នាំ 2010 ក៏បានជាប់ចំណាប់ ថ្នាក់លេខមួយ ខាង Sport Stories ផងដែរ។




រូបភាពរបស់កីឡាករ ប្រទេស Netherland (ហូឡង់) ដែលត្រូវគេទាត់ចំមុខ ដោយកីឡាករ Uruguay ក្នុងកំឡុងពេល World Cup ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត កាលពីថ្ងៃទី 6 ខែកក្តដា ឆ្នាំ 2010 ក៏បានទទួលពានរង្វាន់ ចំណាត់ថ្នាក់លេខមួយ ខាង Sport Single ផងដែរ។




រូបភាពនាយទាហាន Kirill Lewerski នៅលើនាវា Kruzenshtern របស់ Russia បានជាប់ចំណាត់ថ្នាក់ លេខ 2 ខាង Portraits Single ។




នេះជារូបភាពថតដោយខ្លួនឯងសំរាប់ Social networks ដែលបានជាប់ចំណាត់ថ្នាក់លេខ 2 សំរាប់ ពាន់រង្វាន់ Portraits Stories។




នេះជារូបភាពដែលបានជាប់ចំណាត់ថ្នាក់លេខ 2 សំរាប់ ពាន់រង្វាន់ Arts and Entertainment Single ។


នេះជារូបភាពដែលបានជាប់ចំណាត់ថ្នាក់លេខ 2 សំរាប់ ពាន់រង្វាន់ Arts and Entertainment Single ។



រូបភាពរបស់ ឪពុកនឹងកូនរបស់មេដឹកនាំប្រទេសកូរ៉េខាងជើង Kim Jong Il នឹង Kim Jong Un ដែលថតកាលពី ថ្ងៃទី 10 ខែតុលា ឆ្នាំ 2010 បានជាប់ចំណាត់ថ្នាក់លេខ 3 សំរាប់ពាន រង្វាន់ People in the News Singles។





រូបភាពក្មេងប្រុងឈរ នៅក្បែរ ផ្សារ Iron Market នៅឯ Port-au-Prince ប្រទេស Haiti ដែលកំពុងឆេះ ត្រូវបានថតកាលពីថ្ងៃទី 18 ខែមករា ឆ្នាំ 2010 បានជាប់ចំណាត់ថ្នាក់លេខមួយ សំរាប់ពានរង្វាន់ General News Single ។



រូបភាពបុរសម្នាក់ដែលបាននឹងកំពុងបោះសាកសប់ នៅឯមន្ទីរពេទ្យក្នុងប្រទេស Haiti, កាលពី ថ្ងៃទី 15 ខែមករា ឆ្នាំ 2010 ក្នុងកំឡុងពេលគ្រោះរញ្ជួយដី នៅប្រទេសនោះ កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ 2010 បានជាប់ចំណាត់ថ្នាក់លេខ មួយ សំរាប់ពានរង្វាន់ General News Stories។





រូបភាពលោតសំលាប់ខ្លួន នៅឯ Budapest ប្រទេស Hungary កាលពីថ្ងៃទី 22 ខែឧសភា ឆ្នាំ 2010 បានជាប់ចំណាត់ថ្នាក់លេខ មួយសំរាប់ពានរង្វាន់ Spot News Single ។



រួបភាពរបស់ក្រុមប្រឆាំងរដ្ឋាភិបាលថៃ កាលពីខែ ឧសភា ឆ្នាំ 2010 ក៏បានជាប់ចំណាត់ថ្នាក់ លេខមួយ សំរាប់ពានរង្វាន់ Spot News Stories ផងដែរ។



នេះជារូបភាពរបស់ក្រុមអ្នកកាន់សាសនា ហិណ្ឌូនៅប្រទេស Indonesia ដែលបានធ្វើ ដំណើរទៅការ ភ្នំភ្លើង Bromo ដើម្បីធ្វើពិធីគោរពបូជា នៅវត្តដែលជាប់នឹងជើងភ្នំភ្លើង Bromo កាលពីថ្ងៃ ទី 24 ខែធ្នូ ឆ្នាំ 2010 នេះ ដែលបានជាប់ចំណាត់ ថ្នាក់លេខ 3 សំរាប់ ពាន់រង្វាន់ Nature Stories ។



រូបភាពរបស់បុរស Indonesia ម្នាក់ឈរពាក់ម៉ាសការពារកំទេចផេះ ពីភ្នំភ្លើង Bromo កាលពីថ្ងៃ ទី 24 ខែធ្នូ ឆ្នាំ 2010 នេះ ដែលបានជាប់ចំណាត់ ថ្នាក់លេខ 3 សំរាប់ ពាន់រង្វាន់ Nature Stories ។



រូបភាព ត្រី Atlantic sailfish វាយប្រហារ ត្រី Spanish sardines បានជាប់ចំណាត់ថ្នាក់លេខ2 សំរាប់ពានរង្វាន់ Nature Single ។




រួបភាព សត្វ Whooper Swans របស់ ប្រទេសជប៉ុន ដែលស្រដៀងទៅនឹងសត្វ ក្ងានរបស់ខ្មែរ បានជាប់ចំណាត់ថ្នាក់លេខ 2 សំរាប់ពានរង្វាន់ Nature Stories ។


Tags: