CamNews

គំនូរ-សិល្បៈ 

តិចច្រឡំរូបដែលគេថត តាមពិតជារូបដែលគេគូរទេ !

បណ្តារូបភាពខាងក្រោមនេះ គឺជារូបភាពគំនូរស្តីពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលបានគូរនៅលើ ក្រដាស​ស។ វាគឺជាសមិទ្ធិផលគំនូរ ដែលត្រូវបានគូរឡើងដោយវិចិត្រករវ័យក្មេងម្នាក់ មានអាយុទើប តែ ១៩ឆ្នាំ ឈ្មោះ Sushant Sushil Rane មកពី Mumbai ប្រទេសឥណ្ឌា។ យុវជនម្នាក់នេះ បានឲ្យដឹង ថា បានរៀនគូរគំនូសដោយខ្លួនឯង តាំងពីខ្លួននៅតូចម្ល៉េះ។ បច្ចុប្បន្ន Sushant គឺជានិស្សិតរៀនឆ្នាំទី១ ផ្នែកសិល្បៈ នៅសកលវិទ្យាល័យ Ramnarain Ruia College ហើយរាល់រូបគំនូរនីមួយៗ គាត់ប្រើ ពេលគូរ រយះពេលតែជាងមួយម៉ោងប៉ុណ្ណោះ។ "ខ្ញុំចាប់ផ្តើមគូរពីឆ្នាំ ២០១៣ ដោយគូររូបបណ្តាតារា ល្បីៗ ដោយប្រើប្រាស់ប៊ិកហ្វឺត និងខ្មៅដៃពណ៌", Sushant ចែករំលែកឲ្យដឹងជាមួយ DailyMail។ 

នៅចុងឆ្នាំ ២០១៥ Sushant បានចាប់ផ្តើមគូររូបរបស់របរផ្សេងៗ ដែលនៅជុំវិញខ្លួន ហើយត្រូវប្រើ ពេលរាប់ម៉ោង ក្នុងការបន្ថែមពណ៌ ដើម្បីអាចបង្កើតបានជារូបគំនូរលក្ខណៈ 3D ដ៏ស្រស់ស្អាតមួយ។ 

កាលពីជាងមួយខែមុន Sushant បានធ្វើការបង្ហោះនូវសមិទ្ធិផលគំនូរ 3D របស់ខ្លួននៅលើ Instagram ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះដល់ជាង ៣៥០០០ នាក់។ 

សូមទស្សនានូវបណ្តារូបភាពដ៏ស្អាតទាក់ទាញដូចរូបថតពិតៗ របស់យុវជនវ័យក្មេង ដ៏មានសមត្ថភាព រូបនេះ ខាងក្រោមទាំងអស់គ្នា៖ 


- អានអត្ថបទ៖ រូបភាព CEO Facebook បង្រៀនកូនស្រីហែលទឹក កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើន នៅលើអ៊ីនធឺណែត

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ VR


Tags: Beautiful painting រូបភាព សិល្បៈគំនូរ