CamNews

ព័ត៌មានជាតិ 

ស្រីព្រូរថយន្តបព្ចោញកំហឹង ដោយប្រើដែកបំពង់ទីប វាយលើអ្នកបើក តាក់ស៊ីដូចគ្នាបែក ក្បាលត្រូវសមត្ថកិច្ចឃាត់

ភ្នំពេញៈ បុរសជាអ្នក រត់តាក់ស៊ីម្នាក់ ត្រូវគេវាយ នឹងដែកបំពង់ទីប បែកក្បាលហូរឈាម  ក្នុង
ជម្លោះរវាងអ្នករត់រថយន្ត តាក់ស៊ីដូចគ្នា ដោយសារតែភាគីអ្នក វាយអះអាងថា បើកបរ គ្មាន
គោរពសិទ្ធគ្នាទៅវិញទៅមក ។ ប៉ុន្ដែអ្នកឃើញហេតុការណ៍ វាយគ្នានេះ និយាយដូចគ្នាថា អ្នក
បង្កហេតុទំនង ជាខឹងមិនបាន ម៉ូយទើបប្រើហឹង្សា បញ្ចេញកំហឹងដោយដែក បំពង់ទីបយ៉ាងដូច្នេះ។

សេចក្ដីរាយ ការណ៍ពីនគរបាល មូលដ្ឋានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលា
ម៉ោង១២និ៣៥នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣ នៅលើដងផ្លូវ ណតប្រីតក្បែរ លូបី ស្ងិតក្នុងសង្កាត់
ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កហេតុ ដែលយកដែកបំពង់ទីប វាយភាគីម្ខាងទៀតមានឈ្មោះ ម៉ៅ ស៊ីណា ហៅ ស្រីសរ ភេទ
ស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាប៉ ឃុំអង្គតាសួស ស្រុកស្វាយ ជ្រុំ ខេត្ដស្វាយរៀង និង
ជាព្រូឫហៅថាម្ចាស់ឡានតាក់ស៊ី។ ចំណែកភាគីដែលត្រូវស្ដ្រីជា ព្រូឫជាម្ចាស់រថយន្ដ ដែលយក
ដែកបំពង់ទីប វាយរហូតបែក ក្បាលនោះមានឈ្មោះ អ៊ុង អាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ
បើកបររថយន្ដឈ្នួល ប្រភេទទួររីស ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខភ្នំពេញ 2D-9071 ។

តាមការបញ្ជាក់ពី នគរបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដរបស់ជនរង គ្រោះដែល
ត្រូវគេវាយបានបើកបរពីមុខ ហើយភាគីរថយន្ដដែលបង្ក ប្រភេទទួររីសដូចគ្នានៅពីក្រោយ។ ខណៈ
ដែលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដខាងបង្ក បានប្រជែងហើយ ស្រែកជេរបញ្ចោ ហើយ
បានឈប់ រថយន្ដទាំងអស់គ្នាទើបកើតជា ជម្លោះហើយព្រូរថយន្តស្រី ដែលជាអ្នកបង្កបានទាញ
យកបំពង់ដែកទីប វាយលើជនរង គ្រោះបណ្ដាលឲ្យ បែកក្បាលហូរឈាមដាបខ្លួន។

នៅពេលដែលកើត ហេតុក្នុងជម្លោះនោះ នាំកកស្ទះកំណាត់ផ្លូវណត ប្រីតជិតមួយម៉ោង  ក្រោយ
មានការអន្ដរាគមន៍ពីលោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ មនុស្សចំ នួន០៣នាក់ត្រូវ
បាននាំខ្លួនទៅកាន់ប៉ុស្ដិនគរបាល រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីសាកសួរ ទី១. ឈ្មោះ វ៉ាន់ នី ជាអ្នក
បើករថយន្ដខាងភាគីបង្ក ទី២.ឈ្មោះ ម៉ៅ ស៊ីណា ហៅស្រីស ជា ជនដៃដល់ និងទី៣.ឈ្មោះ អ៊ុង
អាត់ ម្ចាស់រថយន្ដតាក់ស៊ី លេខភ្នំពេញ ២ដេ ៩០៧១ និងជាជនរងក្រោះ។

មិនទាន់មាន សេចក្ដីរាយការណ៍ពីលទ្ធផល ជម្លោះនេះទេ នៅរសៀលថ្ងៃនេះ ប៉ុនែតាមការ អះអាង
របស់ ជនរងគ្រោះនិងស្លាកស្នាម ដែលមានចំពោះជនរងគ្រោះ អ្នកបង្កមិនអាចរួចខ្លួនបានទេ ព្រោះ
នេះជាករណីព្រហ្មទណ្ឌ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ