CamNews

តារា 

មុនចែកផ្លូវ ឌុច សុភា ច្រៀងបទ បង ជាអ្នកឱ្យអូនអស់ចិត្ត នៅផលិតកម្ម អឹម


ភ្នំពេញ*៖ តារាសម្តែង ដ៏មានប្រជាប្រិយ ភាពមួយដួង អ្នកនាង ឌុច សុភា បានចូល ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១ ។

ការចូលខ្លួនទៅសាលាដំបូង រាជធានីភ្នំ ពេញរបស់អ្នកនាង ឌុច សុភា នាំឱ្យមានការ យល់ឃើញខុសៗគ្នាថា នាងចូលដើម្បីដាក់ ពាក្យប្តឹងអតីតស្វាមីរបស់ខ្លួន មួយទៀតថា នាងចូលតុលាការដើម្បីទទួលការផ្សះផ្សាជាមួយស្វាមី។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំ ពេញបានឱ្យដឹងថា ឌុច សុភា មកសាលា ដំបូងនេះ ដើម្បីដាក់ពាក្យប្តឹងអតីតស្វាមី របស់ខ្លួន ឈ្មោះ នៅ សីហា ដោយចោទ ប្រកាន់ពីបទព្រហ្មទណ្ឌ ដោយសារតែអតីត ស្វាមីរបស់ខ្លួននោះ ធ្វើការគំរាមកំហែងខ្លួន ប្រើកាំភ្លើងគំរាមបាញ់ថែមទៀត។

ប្រភពព័ត៌មានមួយទៀត បានឱ្យដឹងដែរ ថា ការចូលសាលាដំបូងរបស់ ឌុច សុភា តប តាមការកោះហៅរបស់តុលាការ ទាក់ទង នឹងការលែងលះរបស់នាង ព្រោះថា នាង និងស្វាមី បានរៀបការពេញច្បាប់ ថែមទាំង មានកូនទៀតនោះ ដូច្នេះត្រូវដោះស្រាយ តាមប្រព័ន្ធតុលាការត្រឹមត្រូវ ក្នុងការបែង ចែកទ្រព្យសម្បត្តិ ការទទួលចិញ្ចឹមកូន ជា ដើម។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទំនាក់ទំនង អ្នកនាង ឌុច សុភា ដើម្បីសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹង បញ្ហាដែលនាងចូលតុលាការនេះ ប៉ុន្តែ ទូរ ស័ព្ទរបស់នាង មិនអាចទាក់ទងបានទេ ។

សកម្មភាពសិល្បៈចុងក្រោយ របស់តារា ស្រីស្អាតម្នាក់នេះ កាលពីខែសីហា ឬខែ កញ្ញាកន្លងមកនេះ បង្ហាញមុខនៅក្នុងឈុត ចម្រៀង ខារ៉ាអូខេ ផលិតកម្ម M ចំនួនពីរបទ ដែលមាន ដូចជាបទ បងជាអ្នកឱ្យអូន អស់ចិត្ត

វត្តមានរបស់ ឌុច សុភា នៅក្នុងបទ ចម្រៀង ខារ៉ាអូខេថ្មី បានធ្វើឱ្យទស្សនិកជន ដែលធ្លាប់គាំទ្រ ទេពកោសល្យ របស់នាង មានការសប្បាយចិត្ត ពីព្រោះបន្តទៅទៀត គេនឹងអាចឃើញសកម្មភាពថ្មីៗ របស់នាង នៅក្នុងអាជីពសិល្បៈ ប៉ុន្តែ រហូតមកដល់ ពេលនេះហើយ សកម្មភាព ឌុច សុភា ក៏បាន បាត់ស្រមោលទៅវិញ ។

គួររំលឹកផងដែរថា អ្នកនាង ឌុច សុភា បានបញ្ចប់ជីវិតសិល្បៈស្ងាត់ៗ បន្ទាប់ពីនាង បានសម្រេចចិត្តរៀបការ យ៉ាងរហ័សជាមួយ កូនឧកញាម្នាក់ កាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០០៩ ។ ជីវិតរស់នៅជោកជាំ ក្នុង សុភមង្គល មិនទាន់បានប៉ុន្មានផង ឌុច សុភា បានចែកផ្លូវគ្នាយ៉ាងស្ងប់ស្ងាត់ ដោយបន្សល់ ទុកកូនប្រុសម្នាក់ ដែលនាងជាអ្នកគ្រប់គ្រង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ចាប់តាំងពីរៀប ការរហូតមកដល់បច្ចុប្បន្ន គេកម្រឃើញ អតីតតារារូបស្រស់ម្នាក់នេះ ចូលរួមសប្បាយ នៅក្នុងកម្មវិធីកម្សាន្ត របស់តារាក្នុងសិល្បៈ ណាស់

http://dap-news.com/typography/the-n...itkmm-gwm.html

Tags: