ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស និងថ្នាក់ដឹកនាំមន្ដ្រី សាលារាជធានីភ្នំពេញ ជាច្រើននាក់បាន អញ្ជើញចូលរួមក្នុងរាប់បាត្រ ព្រះសង្ឃ៥០០ អង្គ នៅមុខព្រះបរមរាជវាំង កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ដើម្បី ចូលរួម អបអរសាទរព្រះរាជពិធីបុណ្យ គម្រប់ខួប ១០ឆ្នាំ នៃការឡើងគ្រងរាជ្យ របស់ព្រះមហាក្សត្រ ព្រះ ករុណា ព្រះ បាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ដែលគ្រោងប្រារឰធ្វើឡើងនៅថ្ងៃទី២៩ ខែតុលាខាងមុខនេះ ។
សម្រាប់កម្មវិធីនៅពេលររសៀលនេះ បណ្ដាមន្ដ្រីទូត នានា ក្នុងប្រទេសកម្ពុជា និង មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងចូលក្រាប ថ្វាយបង្គំព្រះមហាក្សត្រ នៅក្នុងបរមរាជវាំងផងដែរ ។
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល