CamNews

ភាពយន្ត 

ខ្សែភាពយន្ដ “ផ្ទះបិសាច” ឬ My Soul To Keep កំពុងមានចាក់បញ្ចាំងនៅរោងភាពយន្ដហើយ

មានអ្វីពួននៅបន្ទប់ក្រោមដី? អាថ៍កំបាំងដ៏រន្ធត់ព្រឺព្រួចនេះមាននៅក្នុងរឿង “ផ្ទះបិសាច”

ខ្សែភាពយន្ដបែបរន្ធត់ព្រឺព្រួចលាយលំនឹងវិញ្ញាណខ្មោចលងបន្លាចដែលជាប្រភេទសាច់រឿងកំពុងមានការពេញនិយមខ្លាំងនៅក្នុងរោងភាពយន្ដនៅកម្ពុជា។ ការទន្ទឹងរង់ចាំបានមកដល់ហើយអ៊ីចឹង! ខ្សែភាពយន្ដ “ផ្ទះបិសាច” ឬ My Soul To Keep កំពុងមានចាក់បញ្ចាំងនៅរោងភាពយន្ដហើយ។

រឿង “ផ្ទះបិសាច” ឬ My Soul To Keep មានដំណើររឿងនិយាយពីក្មេងប្រុសអាយុ 9 ឆ្នាំម្នាក់បានឃើញអ្វីគួរឲ្យខ្លាច និងអាថ៍កំបាំងម៉្យាងនៅបន្ទប់ក្រោមដី។ តើវាជាអ្វីបានធ្វើឲ្យគ្រប់គ្នាស្រែកភ័យខ្លាចបែបនេះ?

សាច់រឿងបង្កប់ដោយអាថ៍កំបាំង ពញ្ញាក់អារម្មណ៍ និងទាក់ទាញអ្នកទស្សនា ជាពិសេសក្មេងៗ។ ចង់ដឹងសាច់រឿងទាក់ទាញកម្រិតណា កុំភ្លេចមកទស្សនានៅរោងភាពយន្ដទាំងអស់គ្នា។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។