CamNews

ព័ត៌មានជាតិ 

អ្នកទោសម្នាក់ បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅ

(ភ្នំពេញ)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទៀតហើយ បន្ទាប់ពីអ្នកទោសម្នាក់បានលោតរត់គេចខ្លួនពីលើរថយន្ដទាំងដៃជាប់ខ្នោះ ខណៈដែលមន្ដ្រីអនុរក្សពន្ធនាគារព្រៃស សហការជាមួយមន្ដ្រីនគរបាលខណ្ឌដង្កោ កំពុងតែដឹកជនល្មើសនោះចេញពីពន្ធនាគារ ដើម្បីយកទៅទោស។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្ដីនគរបាល បានឲ្យដឹងថា អ្នកទោសនោះដែលរត់គេចខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ ហើយនៅពេលនេះ មន្ដ្រីនគរបាល និងមន្ដ្រីអនុរក្សពន្ធនាគារព្រៃស កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីចាប់ខ្លួនអ្នកទោសនោះមកវិញ។

មន្ដ្រីដដែល បញ្ជាក់ថា អ្នកទោសដែលដឹកយកទៅកាត់ទោស ព្រឹកមិញនេះ មាន៤នាក់ ហើយម្នាក់បានរត់គេចខ្លួន រីឯ៣នាក់ទៀត បានដឹកទៅកាត់ទោសធម្មតា៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh