CamNews

តារា 

ភឿន ជីវ៉ា ​ហៅ​ស្រី​អូន បង្ហើបថា ​នាងមានគូ​ហើយ



រាជធានីភ្នំពេញ ៖ កញ្ញា​ភឿន ជីវ៉ា ​ហៅ​ស្រី​អូន​ ជា​អ្នក​ចំរៀង​​​មួយ​រូប​ប្រចាំនៅ​ភោជ​នីយ​ដ្ឋាន​​​តន្ត្រី​​ពីរ៉ាមីត ។ ​នាង​និយម​ចូលចិត្តច្រៀង​បទ​សម័យ​ទំនើប​ចំរុះ​ គឺច្រៀង​ទាំង​បទ
មនោ​ សញ្ចេត​នា​ និង​បទ​ឌី​ស្កូញ័រញាក់កន្ត្រាក់ អារម្មណ៍​ ។ ​ដោយ​សារ​តែមាន​និស្ស័យ​​ស្រឡាញ់​ចូលចិត្ត ​សិល្បៈ​តាំងពី​​កុមារ​ភាព​មក នៅ​ឆ្នាំ​២០០៣ ស្រី​អូនបាន​​ចូល​ហាត់​រៀន​​​ច្រៀង​នៅក្នុងក្លឹប​សិល្បៈ​មួយ ហើយ​ពេល​ចេះច្រៀង​​ស្ទាត់​នាង​បាន​ចាប់​អាជីព​​ជា​អ្នកចំរៀង​​នៅ​​ក្នុងភោជ​ នីយ​ដ្ឋាន​​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ ។​ នាង​កន្លង​មក​តែង​តែ​មាន​កិត្តិ​យស​​ឡើង​ច្រៀង​នៅលើ​ឆាកប្រគំ​តន្រ្តី​ចុង​ សបា្តហ៍​​​តាម​ស្ថានីយ​​ទូរទស្សន៍​មួយចំនួន​ដូច​ជា​កម្ម​វិធី​​ប៊ូម ប៊ូម ​ប៉ុសិ៍្ត​លេខ​៣ និង​ថ្មីៗនេះនៅ​ក្នុងកម្មវិធី​តន្ត្រី​ដួង​​តារាមាស​ប៉ុសិ៍្ត​អប្ស​រា​នាង​​ ជ្រើស​រើស​​បទ ប្រពន្ធ​អ្នកណា​ផ្ញើ​ទឹក​ភ្នែក​មក និង​បទ លុយ​បង​មានទេ ​មក​ច្រៀង ។

កញ្ញាស្រីអូន​និយាយ​ថា រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​មកនេះ​ទោះ​បី​នាង​មិន​បាន​ថត​​សំលេង​​ចូលស៊ីឌី​ និងពុំ​មានកេរិ៍្ត​ឈ្មោះ​​ល្បីក៏​ដោយ​ក៏នាង​មានចិត្ត​សប្បាយ​រីករាយ​ណាស់ ​ដោយ​បានក្លាយ​ជាអ្នក​ចំរៀង​​​អាជីព​ដូច​បំណង​ប្រា​ថ្នា​របស់នាង​តាំង​ពី​ កុមារ​ភាព​មក ។ អ្នក​ចំរៀងអាយុ​២២​ឆ្នាំរូបនេះ ​​មានស្រុក​កំណើត​​នៅទី​ក្រុង​ភ្នំពេញ​ ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ​៧មករា ​។ នាងមាន​បង​ប្អូន​ស្រី​៣នាក់​ ក្នុង​នោះ​នាង​ជា​កូន​ច្បង ។ ទាក់​​ទង​នឹង​ជីវិត​ស្នេហា​ស្រីអូន​បាន​និយាយ​​មិនលាក់​លៀម​ថា​ សព្វ​ថ្ងៃ ​នាង​​មានគូ​ស្នេហ៍​ហើយ តែ​មិន​ទាន់​រៀប​ការ​នៅឡើយ​ទេ ។ ទោះ​​ជា​យ៉ាង​ណា​ក្តី នាងសុំ​លាក់​អត្ត​សញ្ញាណ​គូ​ស្នេហ៍​របស់នាង ៕

http://kohsantepheapdaily.com.kh/art...17-191824.html

Tags: