ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ បានរៀបចំកម្មវិធីប្រគល់ នូវទឹកប្រាក់ចំនួន ៥៣,៦៧៧.៧៣ដុល្លារ ជូនដល់គ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងគ្រួសារលោកស្រី រស់ សេរីសុធា ចំនួន៥,៣៦៧.៧៧ដុល្លារ។
យោងតាមតារាងបែងចែកទឹកប្រាក់របស់ក្រសួងពាណិជ្ជកម្ម ដែលមជ្ឈមណ្ឌលព័ត៌មានទទួលមុន នេះបន្តិច បានឲ្យដឹងថា “ទឹកប្រាក់ដែលបានមកពីការប្រគុំតន្រ្តី កាលពីថ្ងៃទី១៤វិច្ឆិកា សរុប មានចំនួន ១០៧,៣៥៥.៤៥ ដុល្លារ ត្រូវបានបែងចែកជា៥ចំណែក រួមមាន៖គ្រួសារលោកស៊ីន ស៊ីសាមុត ទទួលបាន៥០% នៃទឹកប្រាក់សរុប គឺចំនួន ៥៣,៦៧៧.៧៣ដុល្លារ , តំណាងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបាន២០% គិតជាទឹកប្រាក់ ចំនួន២១,៤៧១.០៩ដុល្លារ , មន្ទីរអង្គឌួងទទួលបាន១០% ស្មើនឹង១០,៧៣៥.៥៥ដុល្លារ, គ្រួសារលោកស្រី រស់ សេរីសុទ្ធាទទួល បាន៥%ស្មើនឹង ៥,៣៦៧.៧៧ដុល្លារ, និងសមាគមសិល្បៈករ សិល្បៈការិនីជំនាន់ដើមទទួលបាន ១៥%ស្មើនឹង ១៦,១០៣.៣២ដុល្លារ”៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល