CamNews

តារា 

កញ្ញា ធីសុវណ្ណថា ដឹកដៃគូស្នេហ៍ទៅលេងកន្លែងពិសេសមួយ ក្រោយសន្យាស្រលាញ់គ្នាដល់ដង្ហើមចុងក្រោយ

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីចាកចេញពីប្រទេសកូរ៉េ ក្រោយវះកាត់កែច្រមុះរួចហើយ កញ្ញា ធីសុវណ្ណថា ក៏ប្រញាប់ហោះទៅកាន់ទីក្រុងហុងកុង ដើម្បីចូលរួមនៅក្នុងកម្មវិធី មហោស្របភាពយន្តអន្តរជាតិ Filmart នៅទីក្រុងហុងកុង ដោយមានការចូលរួមពីផលិតករ និងតារាល្បីៗជាច្រើនទូទាំងពិភពលោក ។ ក្រោយពីការងារចប់សព្វគ្រប់អស់ហើយ កញ្ញា ធីសុវណ្ណថា ក៏បានដឹកដៃគូស្នេហ៍ទៅលេងកន្លែងពិសេសមួយ ក្រោយសន្យាស្រលាញ់គ្នាដល់ដង្ហើមចុងក្រោយ ។ 

ដោយយោងតាមការបង្ហោះរបស់ អ្នកនយោបាយវ័យក្មេងរូបនេះបានបង្ហោះបានឲ្យដឹងថា កញ្ញា សុវណ្ណថា បានដឹកដៃមិត្តប្រុសរបស់នាងទៅលេងនៅឯ Disney land ទីក្រុងហុងកុង ដែលជាកន្លែងសម្បូរទៅដោយរបស់លេងជាច្រើន និងកន្លែងល្បីរបស់ទីក្រុងហុងកុងផងដែរ ។ ពិតជាផ្អែមល្អែមនឹងគ្នាពិតមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា កញ្ញា ធី សុវណ្ណថា សន្យាថានឹងកាន់ដៃមិត្តប្រុសរបស់នាង និងដើរទៅមុខជាមួយគ្នារហូតដល់ដង្ហើមចុងក្រោយ ៕

-ចុចអាន ៖ កញ្ញា ធី សុវណ្ណាថា​ បញ្ជាក់ថានឹងកាន់ដៃគូស្នេហ៍ដល់ដង្ហើមចុងក្រោយ

 




 

Disney land with honey 😍😍😍

A post shared by Thy Sovantha (@thy_sovantha) onMar 14, 2017 at 4:23am PDT

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Thy sovantha