CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ចេញបកស្រាយថា ស្រ្តីចំណាស់ដែលអះអាងថា ជាម្តាយគ្រូពេទ្យ ដែលចាប់រំលោភអ្នកជម្ងឺ ការពិតជា....

សៀមរាប ៖ រឿងរ៉ាវគ្រូពេទ្យដែលព្យាយាមរំលោភអ្នកជម្ងឺ ពេលនេះកំពុងតែជាប្រធានដ៏ក្តៅគគុក ចំពោះមហាជន ដែលចង់ដឹងចង់លឺស្ទើរគ្រប់ៗគ្នា ។ នៅក្នុងនោះផងដែរ ធ្លាប់មានគេហទំព័រមួយចំនួនបានអះអាងថា ស្រ្តីវ័យចំណាស់ម្នាក់ គឺជាម្តាយបង្កើតរបស់ គ្រូពេទ្យដែលព្យាយាមចាប់រំលោភអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យ នៅឯខេត្តសៀមរាប ។ 




ហើយភ្លាមៗនោះ ក្នុងនាមជាកូនប្រុសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Chhun Sina បានចេញក្លឹបវីដេអូ បកស្រាយប្រាប់មហាជនបានឲ្យដឹងថា ស្រ្តីម្នាក់នោះគឺជាម្តាយរបស់លោក ហើយរូបលោកផ្ទាល់ក៏មិនបានស្គាល់ជនសង្ស័យម្នាក់នោះដែរ ។ ជាងនេះទៅទៀត គណនីហ្វេសប៊ុកឈ្មោះថា Chhun Sina ក៏បានលើកឡើងទៀតថា "ខ្ញុំសូមបញ្ជាក់ថា រូបស្ត្រីចំណាស់ដែលអ្នកព័ត៌មានសរសេរថាជាម្តាយជនជាប់ចោទជាគ្រូពេទ្យ គឺជាម្តាយរបស់ខ្ញុំ មិនមែនជាម្តាយជនជាប់ចោទ។ ខ្ញុំកំពុងអន្តរាគមន៍អោយអ្នកព័ត៌មានទាំងនោះកែរតម្រូវជាសាធារណៈ។ សូមជូនជ្រាបនិងសូមអរគុណ។" បើចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀត សូមធ្វើការស្តាប់អ្នកកំលោះរូបនេះ បកស្រាយនៅខាងក្រោមទាំងអស់គ្នា ៕




ដោយ ៖ គន្ធា


Tags: Local news Social news