មេម៉ាយកូនមួយ សុខ សោម៉ាវត្តីដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូបដ៏ស្រស់ស្អាត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់ដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយការងារសិល្បះ និងជីវិតស្នេហា។
សុខ សោម៉ាវត្តី កំពុងតែសាងជីវិតស្នេហាដ៏ផ្អែមល្ហែម ជាមួយបុរសដ៏ខ្ពស់សង្ហាគឺលោក លី វ៉ាហេទ ដែលតារារូបនេះ តែងតែធ្វើរឿងស្វីតៗ សកម្មភាពភាពផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗរាល់គ្នាច្រណែនជាមួយនឹង សកម្មភាពស្វីតៗជាប្រចាំទាំងនេះ។
កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានដឹកដៃគ្នា សាងភាពផ្អែមល្ហែម នៅលើទឹកដីខេត្តសៀមរាប អមដោយរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពកៀកកើយ ស្អិតរមួត មើលទៅមាន ភាពរ៉ូមែនទិកយ៉ាងខ្លាំង។
ក្រោយឃើញបែបនេះហើយ មានប្រិយមិត្តជាច្រើនបានសរសើរដល់អ្នកនាងថា មើលទៅអ្នកទាំងពីរ ពោរពេញដោយសេចក្ដីសុខក្រៃលែង ថែមទាំងប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រងថែមទៀតផង៕
អត្ថបទ៖ ចំរើន