CamNews

កំសាន្ត 

ពិតជាគួរឱ្យសរសើរ! តារាស្រីទាំងនេះ ទទួលបានពានតារាឆ្នើម ក្រោយសម្ដែងតួឯកប៉ុន្មានរឿង!

តារាស្រីថៃទាំង ៥ រូបនេះ ទទួលបានពានតារាឆ្នើម ក្នុងការសម្ដែងជាតួឯង នៅក្នុងកម្មវិធីផ្ដល់ពានរង្វាន់ Nataraj លើកទី១១ ។ តារាឆ្នើមដែលបានពានរង្វាន់កិត្ដិយសទាំងនោះរួមមានដូចជា ៖

កញ្ញា Baifern Pimchanok



កញ្ញា Baifern Pimchanok  បានបង្ហាញការសម្ដែងរបស់នាងប្រកបដោយទេពកោសល្យ នៅក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Bai Mai Tee Plid Plew” កាលពីឆ្នាំមុន ។

កញ្ញា Mai Davika



កញ្ញា Mai Davika បានសម្ដែងជាតួអង្គនាង  ‘Tantawan’ នៅក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ “My Ambulance: Ruk Chut Chai Nai Chuk Chern” កាលពីឆ្នាំ ២០១៩ ។

កញ្ញា Min Pechaya



កញ្ញា Min Pechaya បានបង្ហាញទេពកោសល្យសម្ដែងរបស់នាងមួយកម្រិតទៀត នៅក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “Song Naree” ។

កញ្ញា Yaya Urassaya



តារាស្រីរូបនេះ សម្ដែងជាតួអង្គពីរ ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដដ៏ពេញនិយមលើកដំបូងរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Klin Kasalong” ។

កញ្ញា Pancake Khemanit



កញ្ញា Pancake Khemanit មាន ទេពកោសល្យសម្ដែងដ៏អស្ចារ្យ នៅក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ TRUE 4U រឿង “Sri Ayodhaya 2” ។  កម្មវិធីផ្ដល់ពានកិត្ដិយសលើកទី ១១ នេះ នឹងប្រព្រឹត្ដិធ្វើឡើង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ៕​  

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate