CamNews

ទេសចរណ៍ 

ស្វែងយល់ពីប្រវត្តិ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈវីដេអូ របស់ផលិតកម្ម ថោន (Video)

(ភ្នំពេញ)៖ នៅថ្ងៃនេះសូមលើកយកនូវវិដេអូមួយ របស់ផលិតកម្មថោន ដែលផលិតឡើងនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ស្តីពីប្រវត្តិរបស់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាំតិខ្មែរ ដែលជាពិធីបុណ្យ ស្ថិតក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស។  

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា ក្នុងចំណោម បុណ្យប្រពៃណីជាតិធំៗ ចំនួន៣ ដែលរួមមាន៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ អកអំបុក ដែលពិធីទាំងនេះ ជាបុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពីបុរាណកាលមក ហើយត្រូវបានប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួន និងធ្វើការប្រារព្ធឡើង ជារៀងរាល់ឆ្នាំ មិនដែលខកខាននោះទេ។ ប៉ុន្តែក្នុងចំណោម បុណ្យធំៗទាំងបីនេះ មានតែបុណ្យចូលខ្មែរទេ ដែលជាបុណ្យធំជាងគេ ព្រោះជាឱកាស ដែលប្រជាពលរដ្ឋកម្ពុជា ប្រមូលផលស្រូវ ព្រមទាំងបានបញ្ចប់ ការបង្កបង្កើនផលទាំងឡាយ ជាពិសេសផ្លាស់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃ ប្រជាជនគ្រប់រូបសែនព្រេន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយថ្ងៃទី២ ជាថ្ងៃវ័នប័ត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក ហើយក្នុងរយៈពេលបីថ្ងៃនេះ មានការលេងល្បែង ប្រជាប្រិយគ្រប់យ៉ាង ហើយក៏មានកម្មវិធីកំសាន្ត ជាច្រើនផ្សេងទៀត ដូចជាមានការរាំកំសាន្ត នៅតាមភូមិស្រុក នានាទូទាំងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦ ត្រូវនឹងឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ប្លែកពីឆ្នាំមុនៗបន្តិចត្រង់ថា ថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា ហើយចូលនៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ៧កើត ខែចេត្រ ព.ស ២៥៦០ គ.ស ២០១៦៕

តើបុណ្យចូលឆ្នាំខ្មែរនេះ មានប្រវត្តិយ៉ាងដូចម្តេច? វិដេអូខាងក្រោមនេះ អាចបង្ហាញជូនប្រិយមិត្តអំពីបុណ្យចូលឆ្នាំខ្មែរបាន៖

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: social news local news