ភ្នំពេញ ៖ តារាសម្តែងកញ្ញា សោម ស្រីនាថ កំពុងតែជួបទុក្ខធំ ខណៈអ្នកម្តាយជាទីស្រលាញ់ទទួលមរណភាព ចោលនាងបាត់ហើយ ពិតជាគួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលបាត់បង់មនុស្សដែលយើងស្រលាញ់ គ្មានថ្ងៃវិលត្រលប់មកវិញ ។
នៅក្នុងផងដែរ បើយោងតាមគណនីហ្វេសប៊ុក របស់តារាសម្តែងស្រី នៅ សូនីតា បានបង្ហោះ កាលពីម្សិលមិញថា "ពុទ្ធោ មីងអើយមីង ម៉ាក់ស្រីនាថ ស្លាប់ហើយ ហេតុអ្វីឆាប់ទៅចោលកូនកម្សត់ទាំង៣ របស់មីងម្ល៉េះ។ សូមមេត្តា សប្បុរសជនទាំងអស់ ជួយស្រីនាថ គ្នាម្នាក់ឯង ខ្សត់លុយណាស់ ជួយតាមសទ្ធាផង ដោយក្តី គោរព ពីនាងខ្ញុំ និងគ្រួសារសពផង 076 6666 27 ជួយគាត់ បានធ្វើបុណ្យម្តាយផង" ។
នេះបើយោងតាមគណនី ឌួង ហ្សូរីដា វិញ បានលើកឡើងចំណងយ៉ាងវែង និងទិដ្ឋភាពក្នុងថ្ងៃបុណ្យសពថា"មីងគាត់ទៅយ៉ាងស្ងប់សុខហើយ..! ជីវិតគាត់ហត់នឿយ កំសត់តាំងពីក្មេង អត់មានឳពុកម្តាយ ជាក្មេងកំព្រា ។ត្រូវចិញ្ចឹមកូនៗ ទោះខ្លួនឈឺ គឺលាក់រហូតមិនអោយកូនៗដឹងទេ បើគាត់ប្រាប់កូនគាត់តាំងពីដំបូង ម្លេះសមគាត់អាចរស់រានមានជីវិតបានយូរឆ្នាំបន្តទៀតព្រោះមានលោកវេជ្ជបណ្ឌិតខ្មែរពូកែៗជាច្រើនរូបបានមើលថែរគាត់យ៉ាងល្អ បើទោះជាគាត់ស្ថិតក្នុងដំណាក់កាលចុងក្រោយក៏ដោយ ។
នាងខ្ញុំជួសមុខអោយ សម ស្រីនាថ ក្នុងនាមជាបងស្រីម្នាក់ និង ជាកូនស្រីម្នាក់ដែលគាត់ (សព) តែងតែស្រលាញ់ និង ស្តាប់តាមសំដីកូនស្រីធំនេះគ្រប់មាត់ បើទោះគាត់ឈឺខ្លាំង គាត់មិនចង់ហូបថ្នាំ គាត់មិនចង់ចាក់គីមី គាត់មិនចង់ទៅពេទ្យ តែពេលអានាថប្រាប់ថា បើម៉ែមិនទៅ ប្រយត្ន័ប្រាប់អ្នកបង..! គាត់ព្រមភ្លាម ហើយខ្សឹបថាកុំប្រាប់អ្នកបង..! ខ្លាចអ្នកបងអត់នាំគាត់ដើរលេងទៀត..! សូមអរគុណដល់ជ្រាលជ្រៅបំផុតដល់លោកវេជ្ជបណ្ឌិតទាំងអស់នៃមន្ទីរពេទ្យរុស្សី ដែលោកបានមើលថែរនិងយកចិត្តទុក្ខដាក់លើកកំលាំងចិត្តដល់អ្នកជំងឺ និង ក្រុមគ្រួសាររបស់គាត់រហូតដល់ដំណាកកាលចុងក្រោយ ។ អរគុណដល់បងប្រុស បងស្រី ឯកឧត្តម្ភ លោកជំទាវ លោក លោកស្រី បងប្អូន មិត្តភក្រ្ត័ សិល្បៈនិងសប្បុរស់ជនទាំអស់ដែលតែងតែជួយផ្តល់ជាវិភាគទានជួយគាត់ជារៀងរហូតមក..!
សូមជូនកុសលផលបុណ្យ ជូនដល់អ្នកទាំងអស់គ្នា សំរាប់ការជូនដំណើរគាត់ជាលើកចុ" ។
ទោះបីជាយ៉ាងណា Camnews ក៏សូមធ្វើការរំលែកទុក្ខដល់គ្រួសារសពផងដែរ ៕
ដោយ ៖ គន្ធា